CamNews

កំសាន្ត 

ឱក សុគន្ធកញ្ញា ដណ្តើមបាន តំណែងរបស់ សុគន្ធ នីសា នៅក្រុមហ៊ុន Samsung

ភ្នំពេញ៖បច្ចុប្បន្នទីផ្សារសិល្បៈ របស់តារាចម្រៀងឈរលើ លំដាប់កំពូលប្រចាំផលិតកម្ម ហង្ស
មាស ឱក សុគន្ធកញ្ញា ហាក់ត្រូវប៉ាន់យ៉ាងខ្លាំង ទាំងទីផ្សារចម្រៀង និងស្ពតពាណិជ្ជកម្មធំៗ ។
អ្វីដែលមហាជនទូទៅ មិនគួរឲ្យជឿនោះ គឺថ្មីៗនេះតារាចម្រៀង ដែលគេដឹងថាកំពុង តែរកាំរកូស
រឿងរ៉ាវ ស្នេហាជាមួយតន្ត្រីករ មាឌធំ រ៉េតធីដូណា ស្រីស្រស់ ឱក សុគន្ធកញ្ញា ស្រាប់តែដណ្តើម
បាន តំណែងរបស់តារាចម្រៀង ស្រគត់ស្រគំប្រចាំផលិតកម្ម ថោន សុគន្ធ នីសា ដែលទស្សនិក
ជនដឹងថា នាងជាតួឯកដ៏សំខាន់មួយរូប នៅក្នុងស្ពតពាណិជ្ជកម្ម របស់ក្រុមហ៊ុន Samsung ។

មហាជន និងស្រទាប់យុវវ័យមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថា ឱក សុគន្ធ
កញ្ញា បានគ្រងតំណែង ស្ពតពាណិជ្ជកម្មក្រុមហ៊ុន Samsung     ជំនួស សុគន្ធ នីសា នៅក្នុងឆ្នាំ
២០១៣នេះ ។ លើសពីនេះទៅទៀតក៏ មានការលើកឡើង    ពីសំណាក់ទស្សនិកជនផងដែរ ថា
ហេតុអ្វីបានជា សុគន្ធ នីសា បណ្តោយឲ្យ ឱក សុគន្ធកញ្ញា ជ្រែកបានតំណែងខ្លួនទៅវិញ? ព្រោះ
ស្ពតពាណិជ្ជកម្ម Samsung គឺជាស្ពតមួយដែលធំ និងអាចរកចំណូល បានច្រើនទៀតផង ។

បញ្ហានេះត្រូវបានគេគិតថា ដោយសារតែ បច្ចុប្បន្នស្រីស្រស់ សុគន្ធ នីសា      កំពុងតែសប្បាយ
កើបលុយ នៅលើទឹកដីសហរដ្ឋអាមេរិក យ៉ាងប្រងើយ មិនខ្វល់ពីទីផ្សាររបស់ខ្លួន   ក្នុងប្រទេស
សូម្បីតែបន្តិច ខណៈដែលតារាចម្រៀង ឱក សុគន្ធកញ្ញា បានតំណែងក្លាយជា   តារាផ្សព្វផ្សាយ
ពាណិជ្ជកម្មផ្តាច់មុខ របស់ក្រុមហ៊ុនទូរស័ព្ទ Samsung ក្នុងឆ្នាំ២០១៣ ។

អ្នកតាមដានសង្គមសិល្បៈ ក៏ដូចជាអ្នកគាំទ្រ របស់តារាចម្រៀងរូបនេះ    មានការកោតសរសើរ
យ៉ាងខ្លាំង នៅពេលតំណែងដ៏ធំមួយនេះ បានធ្លាក់ដល់ដៃរបស់ ឱក   សុគន្ធកញ្ញា យ៉ាងដូច្នេះ។
នាងបានសម្ដែង អារម្មណ៍រំភើបរីករាយ ដោយបាននិយាយថា "ខ្ញុំសប្បាយចិត្តពេល   បានធ្វើជា
តារាតំណាង ឲ្យផលិតផលម៉ាក Samsung ព្រោះជាក្រុមហ៊ុន បច្ចេកវិទ្យា   លំដាប់ពិភពលោក ។
ខ្ញុំក៏ចូលចិត្តប្រើផលិតផល របស់ក្រុមហ៊ុន Samsung ជាពិសេសទូរស័ព្ទ Galaxy S3 និង Galaxy
Note2 ដែលជាទូរស័ព្ទ ទំនើបជាងគេ។ ខ្ញុំសូមឲ្យមហាជន ដែលគាំទ្រនាងខ្ញុំ ក៏ដូចជាគាំទ្រផលិត
ផលម៉ាក Samsung មេត្តាបន្តគាំទ្របន្ថែមទៀត ខ្ញុំនឹងនៅរីករាយ ជាមួយអ្នកទាំងអស់គ្នា"៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ប្រភព ៖ DAP


Tags: Sokun Kanha Samsung