នៅកន្លែងកើតហេតុ នគរបាលបានរកឃើញពាក្យស្លោកចំនួន ៦ ដែលសរសេរដោយប៊ិចហ្វើត
ពណ៌ខៀវ មានឃ្លឹមសារថា ៖ "ប្រាថ្នាឱ្យប្រទេសជាតិ សុខសន្ដិភាព" , “ស្នើឱ្យចិន ប្រគល់ដែន
សមុទ្រដ៏សុខសាន្ដ មកប្រទេសជាតិយើងខ្ញុំ” ។ល។
កាលពីព្រលប់ ថ្ងៃទី ២៣ឧសភា លោក ឡេ ទ្រឿង ហាយ ហ៊ីវ អនុប្រធានក្រុមប្រឹក្សាភិបាល
ខណ្ឌ ១ ក្រុម ហូជីមិញ ថ្លែងនៅក្នុងសន្និសិទកាសែតមួយ ឱ្យដឹងថា ប្រហែលម៉ោង ៦ព្រឹក ថ្ងៃ
ដដែល សន្ដិសុខ ២នាក់ កំពុងតែល្បាត ស្រាបតែបានឃើញ មនុស្សម្នាក់ កំពុងដុតខ្លួនឯង នៅ
ខាងមុខរបងនៃវិមាន យឹន ធងញឹត។ ប្រមាណជា ៣នាទីក្រោយមក អណ្ដាតភ្លើង ត្រូវបានពន្លត់
ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ប៉ុន្ដែ មិនអាចជួយសង្គ្រោះជីវិតបាន។
អ្នករងគ្រោះ ឈ្មោះ ឡេ ធី ត្វៀត ម៉ាយ ភេទស្រី អាយុ ៦៧ឆ្នាំ មានទីលំនៅ នៅផ្លូវ ប៊ូយ ឌិញ
ទ្វី សង្កាត់ ២៤ ខណ្ឌ ប៊ិញថាញ់ ក្រុង ហូជីមិញ។
នៅកន្លែងកើតហេតុ នគរបាន រកឃើញ ពាក្យស្លោកចំនួន ៦ ឃ្លា ដែលសរសេរដោយប៊ិចហ្វើត
ពណ៌ខៀវ មានឃ្លឹមសារថា ៖ "ប្រាថ្នាឱ្យប្រទេសជាតិ សុខសន្ដិភាព" , “ស្នើឱ្យចិន ប្រគល់ដែន
សមុទ្រដ៏សុខសាន្ដ មកប្រទេសជាតិយើងខ្ញុំ”, “គាំទ្រនគរបាលសមុទ្រ និងអ្នកនេសាទ” , “សូម
រដ្ឋាភិបាល និងមិត្តអន្ដរជាតិ គាំទ្រដល់ប្រជាជនវៀតណាម ដើម្បីការពារកម្មសិទ្ធិទឹកដី វៀត
ណាម” ។ល។
ការស្រាវជ្រាវ ឱ្យដឹងថា វេលាម៉ោងប្រហែល ៥ និង ៣០នាទី អ្នកស្រី ម៉ាយ បានជិះតាក់ស៊ី
របស់ក្រុមហ៊ុន ម៉ៃលិញ មកចុះនៅមុខវិមាន ធងញិត។ មកដល់ទីនេះ អ្នកស្រី បានស្នើឱ្យអ្នក
បើកបរ ជួយយកវ៉ែនតា និងទូរស័ព្ទ ទៅឱ្យកូនរបស់អ្នកស្រី។
ដោយមានការសង្ស័យ កូនប្រុសរបស់អ្នកស្រី ម៉ាយ ក៏បានជិះតាក់ស៊ីដដែល មកកាន់កន្លែង
កើតហេតុ ក៏ស្រាប់តែឃើញនគរបាល កំពុងត្រួតពិនិត្យ។ តាមរយៈអក្សរ និងគ្រឿងអលង្កា
លោកទ្រឿង អះអាងថា នេះគឺជាម្ដាយរបស់ខ្លួន។
ការស្រាវជ្រាវ បន្ដឱ្យដឹងថា អ្នកស្រី ម៉ាយ មានជម្ងឺលើសឈាម ជើងរបស់អ្នកស្រី មានបញ្ហា
និងពិការដៃម្ខាង។ មុននេះ កូនៗរបស់អ្នកស្រី សម្គាល់ឃើញថា អ្នកស្រីតែងព្រួយចិត្ត និងមិន
សូវនិយាយស្ដី។ មុនពេលចាកចេញពីផ្ទះ អ្នកស្រីប្រាប់កូនៗថា ទៅវត្ត។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ vnexpress