CamNews

ករណីរថយន្តបង្កឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ ក្នុងឆ្នាំ២០១២

ភ្នំពេញ៖ អនុវត្តតាមលិខិតលេខ ២៧ លស.ចសម.គរម. ចុះថ្ងៃទី២២  ខែកុម្ភៈ  ឆ្នាំ២០១១
របស់សាលារាជធានីភ្នំពេញ និងសេចក្តីសំរេចលេខ  ២៣៧ សជណ. ចុះថ្ងៃទី០១  ខែមីនា
ឆ្នាំ២០១១  របស់ទីស្តីការ គណៈរដ្ឋមន្ត្រី  សាលារាជធានីភ្នំពេញ  បានកសាង  សំណុំរឿង
រថយន្តមួយចំនួន ដែលបង្កគ្រោះថ្នាក់  ធ្វើអោយខូចខាតទ្រព្យសម្បត្តិរដ្ឋ  ទៅសាលាដំបូង
រាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែលថា  រថយន្តដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ  សាធារណៈរបស់រដ្ឋ ត្រូវ
បានយកមករក្សាទុកនៅសាលារាជធានីភ្នំពេញ ចាប់តាំង ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៩
ដល់ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១២ រថយន្តបង្កហេតុធ្វើអោយខូចខាតទ្រព្យសម្បត្តិសាធារណៈ
សរុបមានចំនួន​  ៣៩២គ្រឿង(ក្នុងឆ្នាំ២០១១ មានរថយន្តបង្ក ហេតុចំនួន១២២ករណី)ធ្វើឲ្យ
ខូចខាត ខឿនថ្មបែងចែកចរាចរណ៍រនាំងដែកបែងចែក ចរាចរណ៍ បង្គោលភ្លើង បង្គោភ្លើង
ស្តុប បង្កាន់ដៃស្ពាន ដើមឈើ  របងសក្យ មុនីចេតីយ៍ វិមានឯករាជ្យ និងសួនច្បារជាដើម។

ដោយឡែក សម្រាប់ ០៥ខែ ដើមឆ្នាំ២០១១ មានករណី គ្រោះថ្នាក់បង្កឱ្យ ខូចទ្រព្យសម្បត្តិ
សាធារណៈកើតឡើង ៥០ករណី ហើយ០៥ខែ ដើមឆ្នាំ ២០១២ ដូចគ្នានេះ មានករណីកើត
ឡើងចំនួន ៧៩ករណី  បើយើងធ្វើការប្រៀបធៀប  ឃើញថាមានការកើនឡើង ២៩ករណី
ដែលនេះជាប្រការមួយ គួរយកចិត្តទុកដាក់សម្រាប់អ្នកបើកបរគ្រប់រូប ព្រោះ មូលហេតុនៃ
គ្រោះថ្នាក់ដោយសារតែអ្នកបើកបរទាំងនោះបើកលឿនហួសល្បឿនកំណត់ធ្វេសប្រហែស
ស្រវឹងនៅពេលបើកបរ ពិសេសបើកបរមិនគោរពច្បាប់ចរាចរណ៍។

ដូច្នេះសាលារាជធានីភ្នំពេញ  សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ  ដែលបើកបររថយន្ត
គ្រប់ប្រភេទ មេត្តាគោរព ច្បាប់ចរាចរណ៍    ដើម្បីចៀសវាងបង្ក  អោយមានគ្រោះថ្នាក់ដល់
អាយុជីវិត ទ្រព្យសម្បត្តអ្នកដទៃ និងទ្រព្យសម្បត្តិ សាធារណៈ  ហើយនាំគ្នាចូលរួម  គោរព
ច្បាប់ចរាចរណ៍ទាំងអស់គ្នា  ស្របតាមពាក្យមួយឃ្លាថា   បើស្រឡាញ់ជីវិតអ្នក ត្រូវបើកបរ
គោរពច្បាប់ចរាចរណ៍៕

ដោយ៖  វណ្ណៈ
ប្រភព៖  phnompenh


Tags: Phnom Penh Cambodia