
យោងតាមព័ត៌មានរបស់គេហទំព័រប្រទេសចិនបានបង្ហាញអោយដឹងថា
មានហេតុការណ៏មួយដ៏អាក្រក់បានកើតឡើង ដោយសារតែមានក្មេងស្រី
មួយរូប ត្រូវបានឡានបើកបុក បន្ទាប់មកឡាននោះមិនឈប់ទេ ថែមទំាង
ជិះកិនពីលើទៀត ក្នុងគោលបំនងអោយស្លាប់តែម្តង ប៉ុន្តែក្មេងស្រីនោះពុំ
បានស្លាប់ទេ គឺគ្រាន់តែរបួសធ្ងន់។ ចំនែកអ្វីដែលនឹកស្មានមិនដល់នោះ
គឺមានអ្នកធើ្វដំនើរជាច្រើននាក់ បានដើរកាត់ទីនោះ ប៉ុន្តែពួកគេហាក់បីដូចជា
មនុស្សអត់ចិត្ត និងគ្មានចិត្តមេត្តាឡើយ ពួកគេពុំបានជួយសង្គ្រោះក្មេងស្រីដ៏
អាណិតអាសូរ យកទៅមន្ទើរពេទ្យឡើយ។

ដើរទៅដើរមកពីរដង តែអត់ជួយ

ឡានកិនថែមទៀត
នៅក្នុងវិដេអូខ្លីមួយៗបានបង្ហាញអោយដឹងថាក្មេងស្រីនោះបានយំទំាងការ
ឈឺចាប់ ដង្ហោយរកអ្នកជួយ ទំាងដេកនៅក្នុងថ្លុកឈាមទៅហើយប៉ុន្តែទីបំផុត
មានស្រ្តីចំណាស់ម្នាក់បានមកលើកក្មេងស្រីនោះហើយស្រែកឡើង រហូតដល់
អ្នកម្តាយបានដឹង និងយកកូនទៅសង្គ្រោះនៅមន្ទើរពេទ្យភ្លាមៗផងដែរ។

ក្រុមគ្រូពេទ្យបានជួយសង្គ្រោះ

ឪពុកម្តាយកំពុងបារម្ភពីកូនស្រី
សូមទស្សនាខែ្សវិដេអូដូចខាងក្រោម:
សូមបីតែសត្វក៏វាមានចិត្តអណិតអាសូរគ្នាវាដែរ តែហេតុអ្វីមនុស្សខ្លះគ្មានចិត្តដូចច្នេះ?
និយាយដល់ចំណុចនេះសូមមើលខ្សែវីដេអូមួយ ដោយចុចលើ Link ខាងក្រោម
ដែលបង្ហាញពីសត្វឆ្កែចេះជួយគ្នាវា ពេលមានគ្រោះថ្នាក់