CamNews

តារា 

កីឡាករមុជទឹកអង់គ្លេស ថម ដាលី សង្ឃឹមបានពានរង្វាន់យុវជនជើងឯកពិភពលោក

 

ជាមួយនឹងសមត្ថភាពមុជទឹកតែមួយរបស់ ថម ដាលី (Tom Daley) និងការប្តេជ្ញាចិត្តថា នឹង
ទទួលបានជោគជ័យដ៏អស្ចារ្យ ធ្វើឲ្យគាត់ទទួលបានមេដៃសំរិតនៅកាលពីកីឡាអូឡាំពិក
នៅអង់គ្លេស។

ឥឡូវនេះកីឡាករ ថម បានបង្ហាញប្រាប់ប្រជាជាតិខ្លួននូវពន្លឺនៃក្តីសង្ឃឹមមួយដែលនឹងរះ
លើខ្លួនគេ។ កីឡាករមុជទឹកវ័យ ១៨ឆ្នាំម្នាក់នេះគឺកំពុងតែហ្វឹកហាត់បន្ថែមទៀតនៅប្រទេស
អូស្ត្រាលីដើម្បី “ពានរង្វាន់យុវជនជើងឯកពិភពលោក” បន្ទាប់ពីបានសំរាកពីការប្រកួត
អូឡាំពិកនៅអង់គ្លេសមក។

រូបភាព៖ ពន្លឺនែក្តីសង្ឃឹមរះលើរូបកីឡាករ ថម ដាលី

គាត់បានធ្វើការហ្វឹកហាត់ជាមួយនឹងតិចនិកដ៏ពិសេសរបស់គាត់។ រៀងកាយដ៏គួរឲ្យចាប់
អារម្មណ៍របស់គាត់ បានធ្វើឲ្យកីឡាករដទៃមានភាពច្រណែន និងនាំឲ្យមានអ្នកគាំទ្រ
លោកជាច្រើន។

កីឡាករវ័យក្មេងម្នាក់នេះ ទើបតែនឹងទទួលបាននូវពានរង្វាន់ Male Hottie of the Year
និងពានរង្វាន់ Best British Sports Star នៅពត៌មាន BBC។ កីឡាករនេះថែមទាំងបាន
ថ្លែងអំណរគុណដល់ប្រិយមិត្តទាំងឡាយដែលបានគាំទ្ររូបគាត់ ហើយគាត់ស្រលាញ់
អ្នករាល់គ្នា។

លោក ថម បាននិយាយថាគាត់ចង់ធ្វើនូវអ្វីដែលគាត់ចង់ធ្វើ ហើយនិងរឿងថ្មី បើសិនជា
អាច គាត់ក៏ចង់សំដែងភាពយន្តផងដែរ។ សព្វថ្ងៃខ្ញុំកំពុងនៅរៀន តែខ្ញុំក៏អាចក្លាយជាពិធី
ករក្នុងទូរទស្សន៍ដែរ។

សូមបញ្ជាក់ថាលោក ថម ដាលី និងត្រូវជួបប្រកួតជាមួយកីឡាករជនជាតិចិន នៅសប្តាហ៍
បន្ទាប់នេះ៕

ដោយ៖ រិនដូ

ប្រភព៖ .dailymail.


Tags: sport star