CamNews

ការផលិត និងចែកចាយ "ថ្នាំសាច់មនុស្ស" នៅប្រទេសចិន

"មួយថ្ងៃញ៉ាំពីគ្រាប់ ញ៉ាំក្នុងរយៈពេលមួយសប្ដាហ៍នឹងដឹងពីប្រសិទ្ធិភាព" នេះគឺជាសំដីអ្នកលក់ថ្នាំ
ធ្វើពីសាកសពទារក និយាយប្រាប់អ្នកយកព័ត៌មាន Daily Mail (អង់គ្លេស) បន្លំខ្លួនធ្វើជាអ្នកជម្ងឺ។

ចូលទៅមើលកន្លែងដាក់វត្ថុធាតុសម្រាប់ធ្វើថ្នាំ

អ្នកយកព័ត៌មានដែលបន្លំខ្លួនជាអ្នកជម្ងឺ បានចូលទៅក្នុងកន្លែងលក់ថ្នាំ និងជាកន្លែងដាក់សាកសព
ទារកដែលត្រូវបានគេរំលូត និងសាកសពទារកទើបកើត នៅក្នុងខណ្ឌមួយនៅភាគខាងជើងរបស់
ប្រទេសចិន។

នៅកន្លែងលក់ថ្នាំនោះ គេឃើញស្ដ្រីម្នាក់បានយកកញ្ចប់ស្បោងពណ៌ខ្មៅចំនួន ៣ ចេញពីទូទឹកកក
និងដាក់លើកឥដ្ឋ។ នាងបានយកវាចេញម្ដងមួយៗដោយប្រុងប្រយ័ត្ន ក្នុងនោះមានថង់មួយដែល
មានផ្ទុកថ្នាំ ហើយក៏ប្រាប់ថា នេះគឺជាគ្រាប់ថ្នាំដែលមានលទ្ធភាពព្យាបាលជម្ងឺយ៉ាងមានប្រសិទ្ធិ
ភាព។

ស្ដ្រីអ្នកលក់ថ្នាំនោះនិយាយថា "មួយថ្ងៃញ៉ាំពីគ្រាប់ ញ៉ាំក្នុងរយៈពេលមួយសប្ដាហ៍នឹងដឹងពីប្រសិទ្ធិ
ភាព"។

បើទោះជាត្រូវបានដាក់នៅក្នុងទូទឹកកក ប៉ុន្ដែថ្នាំទាំងនេះនៅតែមានក្លិនមិនល្អ។

នៅក្នុងកន្លែងដាក់ថ្នាំរបស់ស្ដ្រីនេះ ក៏មានទូឈើមួយដែលមានដាក់ថ្នាំ និងស្មៅពិសេសៗ។ នៅ
ពេលឧទ្ទេសនាមថ្នាំ គេឃើញមានថ្នាំប្រភេទគ្រាប់មានពណ៌លឿង និងពណ៌ក្រហម។

ដើម្បីធានាដល់អ្នកទិញអំពីគុណភាព ស្ដ្រីនេះបានបើកថ្នាំមួយគ្រាប់ ព្រមទាំងប្រាប់ថា ថ្នាំនេះមាន
ក្លិនពិបាកទ្រាំបន្ដិច។ ក្រោយមក ស្ដ្រីនេះក៏បានបកស្រាយថាប្រភេទថ្នាំនេះត្រូវបានធ្វើឡើងពីសាក
សពទារកអាយុ ៧ខែ ដូច្នេះគឺមានប្រសិទ្ធិភាពណាស់។

"ប្រភេទថ្នាំនេះ ទើបត្រូវបានផលិតក្នុងពេលថ្មីៗនេះ ទទួលទានពិតជាល្អណាស់ មួយថ្ងៃញ៉ាំពីរគ្រាប់
គឺបានហើយ។ បើប្រើហួសកម្រិត វានឹងធ្វើអោយចេញឈាមច្រមុះ" នេះបើតាមសំដីរបស់ស្ដ្រីអ្នក
លក់ថ្នាំរួបនេះ។

បន្ទាប់ពីអ្នកយកព័ត៌មានដែលបន្លំខ្លួនជាអ្នកជម្ងឺយល់ព្រមទិញ ស្ដ្រីលក់ថ្នាំនេះក៏ប្រញាប់ខ្ចប់ថ្នាំចូល
ក្នុងប្រអប់តូចមួយ និងគូសសញ្ញានៅលើមុខជម្ងឺឈឺខ្នង ព្រមទាំងនិយាយប្រាប់ "អ្នកជម្ងឺ" ថា គួរតែ
ញ៉ាំនៅរដូវត្រជាក់ ដើម្បីចៀសវាងការបែកញើសច្រើន។

ខណៈនោះដែរ ក៏មានអតិថិជនជាបុគ្គលិកពេទ្យរបស់មន្ទីរពេទ្យមួយក៏បានមកដល់ទីនោះ។ ស្ដ្រីអ្នក
លក់ក៏ប្រញាប់យកកញ្ចប់ថ្នាំចេញពីទូទឹកកក និងនិយាយថា "ជ្រើសយកមួយចុះ"។ នេះប្រហែលជា
អតិថិជនរូបនេះកំពុងស្វែងរកទិញវត្ថុធាតុដើមដើម្បីយកទៅធ្វើថ្នាំដោយខ្លួនឯង។

ស្បោងដែលស្ដ្រីអ្នកលក់យកចេញនោះគឺជាថង់ដាក់ទារកមានអាយុច្រើន ដែលត្រូវបានគេរំលូត។
វាត្រូវបានគេដាក់នៅក្នុងថង់ផ្លាស្ដិច ឬប្រអប់អ៊ីណុក និងដាក់នៅក្នុងទូទឹកដែលត្រជាក់ជាងគេ។

ចំពោះសាកសពទារកវិញ បន្ទាប់ពីដាក់អោយកកនៅក្នុងទូទឹកកក គេនឹងយកវាចេញ រួចកាប់ជាដុំ
តូចៗ ដុតកំដៅអោយស្ងួតក្នុងចង្ក្រានម៉ៃក្រូវេវ បន្ទាប់មក កិនអោយម៉ត់ដើម្បីធ្វើថ្នាំ។

Dailymail បានអោយដឹងថា រឿងសម្ងាត់នៃវិធីសាស្ដ្រនៃការផលិតថ្នាំសាច់មនុស្សរបស់ជនជាតិចិន
ត្រូវបានគេដឹង នៅពេលដែលគយប្រទេសកូរ៉េខាងត្បូងចាប់បានថ្នាំប្រភេទនេះរាប់ពាន់គ្រាប់កាល
ពីថ្ងៃទី ៦ឧសភា។

វត្ថុធាតុ និងតម្លៃ

គេមិនទាន់ដឹងច្បាស់ពីតម្លៃពិតសម្រាប់សាកសពទារកមួយទើបកើតនោះទេ ប៉ុន្ដែទារកដែលត្រូវ
បានគេរំលូតនឹងមានតម្លៃប្រហែល ១៦០ដុល្លារ។

ស្ដ្រីម្នាក់ដែលកំពុងរស់នៅប្រទេសចិន បានអោយដឹងថា នាងបានអោយកូនប្រុសរបស់ខ្លួនលេប
ថ្នាំនេះដើម្បីព្យាបាលជម្ងឺសួត។ ជម្ងឺរបស់កូនប្រុសនាងបានធូរច្រើនណាស់ក្រោយពីបានលេបថ្នាំ
នេះរយៈពេលមួយខែ។

អ្នកជំនួញម្នាក់នៅក្រុង Seoul បានប្រាប់អោយដឹងដែរថា ៖ "កាលពីប៉ុន្មានឆ្នាំមុន យើងខ្ញុំធ្លាប់ប្រើថ្នាំ
ប្រភេទនេះ។ ពេលនោះ គ្រាប់ថ្នាំប្រភេទនេះមួយគ្រាប់មានត​ម្លៃប្រហែល ៥០សេន។ ខ្ញុំបានអោយ
កូនប្រុងរបស់ខ្ញុំនៅប្រទេសចិន ទិញថ្នាំនេះ ១០០ ទៅ ១២០គ្រាប់ ផ្ញើមកខ្ញុំ។ ថ្នាំនេះមានប្រសិទ្ធិភាព
គួរសម ប៉ុន្ដែវាថ្លៃបន្ដិច"។

ថ្នាំល្អ?

រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានភ័ស្ដុតាងណាមួយបញ្ជាក់ពីប្រសិទ្ធិភាពរបស់ថ្នាំនេះ
ចំពោះសុខភាព។

ប្រជាជនចិនយល់ថា ថ្នាំដែលធ្វើពីសាកសពទារកគឺជាថ្នាំដែលមានប្រសិទ្ធិភាព។ និយមន័យ
ព្យាបាលជម្ងឺរបស់ថ្នាំនេះបានចាប់ផ្ដើមមានឡើងតាំងពីជំនាន់សក្ដិភូមិ ដែលមានរយៈពេលរាប់រយ
ឆ្នាំមុននេះ។

គ្រាប់ថ្នាំនិមួយៗ មានផ្ទុកសាច់ ឆ្អឹង សក់ និងក្រចកមនុស្ស ដែលមានប្រសិទ្ធិភាពទប់ទល់នឹងភាព
ចាស់ បង្កើតថាមពល និងព្យាបាលជម្ងឺមហារីក នេះបើតាមជំនឿរបស់ជនជាតិចិនមួយចំនួន។

ថ្មីៗនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលចិនបានអោយដឹងថា នឹងធ្វើការស្រាវជ្រាវអំពីការផលិតថ្នាំ
ដែលធ្វើឡើងពីសាកសពទារក និងទារកត្រូវរំលូតនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ TPO/Zing

 


Tags: china drug customs human