CamNews

ប្លែកៗ 

ហុងកុង ៖ ទំនិញឡើងថ្លៃនៅឋាននរក

នៅក្នុងពិធីបុណ្យសែនក្បាលទឹក របស់ជនជាតិចិនឆ្នាំនេះ គេកត់សម្គាល់ឃើញថា ក្រដាសប្រាក់
ដែលមានតម្លៃរាប់សិបលានដុល្លារ បានកើនឡើងដល់រាប់ពាន់លានដុល្លារ ហើយនេះគឺដោយ
សារអតិផរណានៅឋាននរក។

ទំនិញដែលលក់ដាច់បំផុតនៅក្នុងហាងលក់សម្ភារៈស្រោបពណ៌មាស នៅហុងកុង ឆ្នាំនេះ គឺជា
ប្រភេទក្រដាសប្រាក់ដែលមានតម្លៃ ១ពាន់លានដុល្លារ ដែលមាន ៨ពណ៌។ ក្រៅពីក្រដាសប្រាក់
ផ្ទះវីឡា រថយន្ដទំនើប សម្ភារៈសម្រាប់ដុតបញ្ជូនទៅកាន់ឋាននរក ក៏មានទាំងឧបករណ៍បច្ចេក​វិទ្យា
ដូចជា iPhone និង iPad ផងដែរ។


រូបទេវតាមួយអង្គត្រូវបានធ្វើឡើងអំពីក្រដាសប្រាក់ស្រោបពណ៌មាស

មុននេះ ប្រាក់សម្រាប់ “ចាយ” នៅឋាននរក របស់ចិន តែងជាក្រដាសប្រាក់ប្រភេទមានតម្លៃទាប
ប៉ុន្ដែស្ថានភាពមានការផ្លាស់ប្ដូរ ក្នុងអំឡុងជាង ១០ឆ្នាំមកនេះ។ ប្រភេទក្រដាសប្រាក់នេះ បាន
កើនឡើងពីរាប់សិបលាន ដល់រាប់ពាន់លាន និងរហូតដល់រាប់សែនពាន់លាន។ បកស្រាយអំពី
បញ្ហានេះ អ្នកវិភាគជាច្រើនឱ្យដឹងថា នេះគឺដោយសារថាអ្នកស្លាប់ក៏ចង់បង្ហាញពីភាពមានបាន ហើយកូនចៅរបស់អ្នកដែលបានបាត់បង់ជីវិត នៅតែជឿថា ញាតិការរបស់ខ្លួន ត្រូវការប្រាក់ច្រើន
ដើម្បីទិញផ្ទះ ទិញរថយន្ដ និងទិញឧបករណ៍បច្ចេកវិទ្យានៅឯឋានក្រោម។

លោក Timothy Hau អ្នកជំនាញការសេដ្ឋកិច្ចនៃសកលវិទ្យាល័យហុងកុង ថ្លែងថា ៖ “យើងកំពុង​តែបានឃើញនូវបញ្ហាអតិផរណារបស់ឋាននរក។ អ្វីៗទាំងអស់ ហាក់ដូចនៅ Zimbabwe ”។


ហាងលក់សម្ភារៈធ្វើបុណ្យនៅហុងកុង

អតិផរណានៅឋាននរក បានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលបានកើតឡើងនាពេលបច្ចុប្បន្ន នៅ
ឋានមនុស្ស។ ប៉ុន្មានឆ្នាំមកនេះ គេអាចកត់សម្គាល់ឃើញថា តម្លៃទំនិញគ្រប់មុខបានឡើងថ្លៃ
ចំណែកសម្ភារៈស្រោបពណ៌មាស ដូចជាផ្ទះ រថយន្ដ ម៉ាស៊ីនត្រជាក់ សម្រាប់ផ្ញើទៅកាន់ឋាននរក
គឺសុទ្ធសឹងតែធ្វើអំពីក្រដាស។

ក្រដាស​ប្រាក់​ដែល​មាន​លេខ​សូន្យ​ដ៏​ច្រើន​ខ្ទង់​នេះ បញ្ជាក់​ពី​អតិផរណា នៅ​ឋាន​នរក

ទោះជាយ៉ាងនេះក្ដី ប្រជាជនមួយចំនួនរបស់ហុងកុង មិនយល់ស្របចំពោះទម្លាប់ដុតក្រដាស
ប្រាក់ ដើម្បីបញ្ជូនទៅកាន់ឋាននរកនោះទេ។ លោក Kenny Cheung អាយុ ៥០ឆ្នាំ ប្រធានក្រុម
ហ៊ុនសេវាកម្មរៀបចំពិធីបុណ្យសព្វ Cheung Kee ឱ្យដឹងថា លោកចូលចិត្តដុតទឹកតែទឹកដោះគោ
និងសម្លៀកបំពាក់អឺរ៉ុប ដើម្បីបញ្ជូនទៅកាន់បុព្វការីជន ព្រោះរបស់ទាំងនេះ កាលពីនៅរស់ពួក
គេមិនបានប្រើប្រាស់ ឬហូបចុក។ លោក Cheung Kee បន្ដថា ការដុតក្រដាសប្រាក់ច្រើន មិន
មែនជាទម្លាប់ល្អនោះទេ៕


ដោយ ៖ តារា
ប្រភព ៖ WSJ/VE


Tags: Inflation Hell Hong Kong money Hungry Ghost Festival Yu Lan China