កាលពីថ្ងៃល្ងាចថ្ងៃទី ៨ តុលា មានរញ្ជួយដីមួយដែលមានកម្លាំង ៦,៣រិចទ័រ បានកើតឡើងនៅ
សមុទ្រភាគខាងត្បូងប្រទេសឥណ្ដូនេស៊ី ប៉ុន្ដែមិនបានធ្វើអោយមានរលកយក្សនោះទេ។
ទីភ្នាក់ងារគ្រប់គ្រងរញ្ជួយដីអាមេរិក (USGS) បានអោយដឹងថា ការរញ្ចួយដីនេះ បានកើតឡើង
នៅវេលាម៉ោង ១១និង៤៣នាទី(ម៉ោង ៦ និង៤៣នាទីល្ងាច នៅកម្ពុជា) នៅក្នុងសមុទ្រ Banda
ភាគអាគ្នេយ៍តំបន់ Maluku Tengah របស់ខេត្ត Maluku នៃប្រទេស ឥណ្ដូនេស៊ី ប្រហែល ១៤៥
គីឡូម៉ែត្រ។
បន្ទាប់ពីការរញ្ជួយដីខាងលើ ប្រហែល ១៥នាទី ក៏មានរញ្ជួយមួយទៀត ដែលមានកម្លាំង ៥,១
រិចទ័របានកើតឡើងបន្ដ។ ការរញ្ជួយលើកនេះ បានកើតឡើងនៅភាគអាគ្នេយ៍នៃក្រុង Ambon
ប្រហែល ១៣៩គីឡូម៉ែត្រ។
បច្ចុប្បន្ន គេនៅមិនទាន់ទទួលបានព័ត៌មានស្ដីពីស្លាប់ ឬការខូចខាតទ្រព្យសម្បត្តិ នៅឡើយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP