នៅម៉ោង ១៤និង ៤៦នាទី ថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០១១ គ្រោះរញ្ជួយដីមានកំរិត 8.9 រិចទ័រ បានកើតឡើងនៅសមុទ្រភាគឦសានរបស់ជប៉ុន គឺជាគ្រោះរញ្ជួយដីប្រវត្តិសាស្រ្តមួយ
ដែលមិនធ្លាប់កើតមាននៅប្រទេសជប៉ុន។
រញ្ជួយដីប្រវត្ដិសាស្ដ្រនេះ បង្កឱ្យមានជារលកយក្សស៊ូណាមិកំពស់1០ ម៉ែត្រនៅភាគឦសាន
ជប៉ុន ក្រោយមក ក៏មានការរញ្ជួយដីជាបន្ដបន្ទាប់ចំនួន 5០លើកផ្សេងទៀត អូសបន្លាយរាប់
ម៉ោង។
![](/FileManager/Articles/mce/2012/3/9/8450-a4299a7f-fbd8-4a52-8566-130364cd9f15.jpg)
ក្នុងរូបនេះ គឺជារលកយក្សស៊ូណាមិ នៅទីក្រុង Miyako ខេត្ត Iwate។
![](/FileManager/Articles/mce/2012/3/9/8450-598d1ec9-603f-4fda-826c-0acddc5927e5.jpg)
រលកយក្សកំពុងវាយប្រហារទីក្រុង Iwanuma ខេត្ត Miyagi។ មហន្តរាយពីរបន្តបន្ទាប់នេះ
បានធ្វើឲ្យមនុស្សប្រមាណជា ១៩.០០០នាក់ស្លាប់ និងបាត់ខ្លួន។
![](/FileManager/Articles/mce/2012/3/9/8450-c58f4d4c-086c-49f4-8af3-92a17fb74ae7.jpg)
ទីក្រុង Natori ខេត្ត Iwate ត្រូវរលកយក្សវាយប្រហារ។ តាមការសន្និដ្ឋាន ទឹកប្រាក់ដែលត្រូវ
ចំណាយក្នុងការសាងសង់ឡើងវិញ អាចឡើងដល់ ១២២.០០០លានដុល្លាអាមេរិក។
![](/FileManager/Articles/mce/2012/3/9/8450-07f59119-6702-4f39-a083-5346ec16f09f.jpg)
Yuko Sugimoto, ប្រើភួយដើម្បីកម្តៅខ្លួនបណ្តោះអាសន្ត នៅពេលទៅរកកូនប្រុសបាត់ខ្លួន
នៅទីក្រុង Ishinomaki ខេត្ត Miyagi។ បន្ទាប់មក Sugimoto ក៏បានរកឃើញកូនប្រុសរបស់
ខ្លួន ហើយទៅរស់នៅនៅទីក្រុង Ishinomaki។
![](/FileManager/Articles/mce/2012/3/9/8450-987f5448-8e59-4f0c-8baa-623bf4eadd45.jpg)
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅរោងចក្រ ចម្រាញ់ប្រេង Chiba នៅខេត្ត Chiba ថ្ងៃទី១១
ខែមិនា។
![](/FileManager/Articles/mce/2012/3/9/8450-3e94aaff-7416-4d55-8097-5d00d8a22b03.jpg)
រញ្ជួយដី និងរលកយក្ស បានធ្វើឲ្យខូចខាតរោងចក្រអគ្គីសនីនុយក្លេអែរ Fukushima I, សារ
ជាតិវិទ្យុសកម្មបានរាលដាលចេញពីឡ របស់រោងចក្រ មានកំរិតខ្ពស់បំផុត និងបានក្លាយ
ទៅជាមហន្តរាយនុយក្លេអែអាក្រក់បំផុតនៅលើពីភពលោក បន្ទាប់ពីមហន្តរាយ Chernobyl
ឆ្នាំ ១៩៨៦។ រូបភាពជ្រុងមួយនៃរោងចក្រត្រូវរលកយក្សវាយប្រហារ។កាលពីថ្ងៃទី ១១
ខែមិនា ឆ្នាំ២០១១។
![](/FileManager/Articles/mce/2012/3/9/8450-49661266-0d74-4a2d-924c-b6ca00d39c6d.jpg)
រូបថត ត្រូវបានថតពីផ្កាយរណប់ កាលពីថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១១ គឺរូបផ្សែងចេញពីរោង
ចក្រ Fukushima I។
![](/FileManager/Articles/mce/2012/3/9/8450-e72fd7dc-f2a0-4c18-84b1-343f74f8956d.jpg)
រថយន្តទាំងនេះ ត្រូវឆេះអស់រលីង នៅសល់ត្រឹមតែគ្រោងដែក នៅភូមិ Tokai ខេត្ត Ibaraki។
នេះ ជារថយន្តដែលកំពុងរងចាំការនាំចេញ។ រថយន្ដប្រមាណជា ២៣០.០០០ គ្រឿង បាន
ក្លាយទៅជាគំនរសំរាម ក្រោយពីមហន្តរាយនៅប្រទេសជប៉ុន។
![](/FileManager/Articles/mce/2012/3/9/8450-ae2dfaac-f228-47c1-b467-6c63bde3f308.jpg)
រូបថតថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១១ យន្តហោះចម្បាំង របស់កងកម្លាំងការពារអាកាសជប៉ុន។
![](/FileManager/Articles/mce/2012/3/9/8450-0b0d13c4-ee76-43bd-9b47-2caa83b7b053.jpg)
រូបថតថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១១ នាវាទេសចរណ៍ Hamayuri ជិះនៅលើដំបូលផ្ទះមួយ
នៅទីក្រុង Otsuchi ខេត្ត Iwate។
![](/FileManager/Articles/mce/2012/3/9/8450-2c88f214-b4e5-404e-af95-698e072b8360.jpg)
ស្រ្តីម្នាក់បានរួចផុតពីសេចក្តីស្លាប់ អង្គុយយំម្នាក់ឯង ក្បែរគំនរបាក់បែកនៅទីក្រុង Natori
ខេត្ត Miyagi។ ជាមួយនឹងរូបថត របស់នាង Yuko Sugimoto នេះក៏បានក្លាយទៅជា រូបមួយ
ក្នុងចំណោមរូបភាពនិមិត្តរូបស្តីពីភាពសាហាវរបស់ មហន្តរាយធម្មជាតិទាំងពីរនៅប្រទេស
ជប៉ុន៕
ដោយ៖ មិនា
ប្រភព៖ ve