កាលពីថ្ងៃអង្គារ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១២ រញ្ជួយដីក្នុងកម្លាំងដ៏ខ្លាំងមួយ បានវាយប្រហារ
ប្រទេសម៉ិចស៊ីក ដោយបង្កការតក់ស្លុតយ៉ាងខ្លាំង ខណៈវាបានបំផ្លាញអគាររាប់រយខ្នង។
![](/FileManager/Articles/mce/2012/3/21/8668-81b8f51c-ddca-43b5-997a-5c84c419e488.jpg)
រលករញ្ជួយនេះ គឺជារញ្ជួយខ្លាំងបំផុតមួយចាប់តាំងពីរញ្ជួយដីបំផ្លិចបំផ្លាញកម្រិត៨,១រ៉ិចទ័រ
ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្រុងម៉ិចស៊ីកូ ក្នុងឆ្នាំ១៩៨៥។
![](/FileManager/Articles/mce/2012/3/21/8668-387ffd0f-1e23-4c76-b5a5-4e6873767a36.jpg)
អភិបាលរដ្ឋហ្គូរ៉េរ៉ូ ភាគនិរតី លោកអែនជែល អាហ្គីរ៉េ បាននិយាយថា លោកបានទទួល
របាយការណ៍ថា ផ្ទះ៥០០ខ្នង បានខូចខាត ដោយផ្ទះខ្លះត្រូវរលំ ប៉ុន្តែលោកមិនបានរៀបរាប់
លម្អិតថែមទៀតទេ។
![](/FileManager/Articles/mce/2012/3/21/8668-b9b97788-dd37-4021-ab3b-ef09a3f9cc32.jpg)
បុគ្គលិកការិយាល័យទាំងឡាយ បានភៀសខ្លួនមកតាបមដងវិថី នៅពេលដែលរញ្ជួយដី
បានចាប់អង្រួនក្រុងម៉ិចស៊ីកូរយៈពេលជាងមួយនាទី។ បណ្តាញទូរស័ព្ទចល័ត ត្រូវបាន
ដាច់ មនុស្សទាំងអស់នៅក្នុងត្រូវបានជម្លៀសចេញ ចរាចរណ៍ បានជាប់គាំង ហើយផ្សារ
មូលប័ត្រត្រូវតែផ្អាកការលក់ដូរមុនពេលកំណត់។
![](/FileManager/Articles/mce/2012/3/21/8668-02056477-3996-4eb1-b959-40bd7ceacd93.jpg)
ពុំមានអ្នកស្លាប់ត្រូវបានគេរាយការណ៍ទេកាលពីថ្ងៃពុធ ហើយរញ្ជួដីនេះក៏មិនបានរំខានធំដុំ
ដល់ចរាចរណ៍ផ្លូវអាកាសដែរ ឬចំពោះស្ថាប័នប្រេងដែរ ប៉ុន្តែវាបានធ្វើឲ្យអ្នកស្រុកតក់ស្លុត
យ៉ាងខ្លាំង។
ដោយ៖ ណាវី
ប្រភព៖ dantri