បាងកក៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៣១៧នាក់ហើយមនុស្ស៣នាក់បានបាត់ខ្លួន។ទឹកជំនន់បានជន់លិចតំបន់ជាច្រើននៅក្នុង
ប្រទេសថៃជាង៣ខែមកហើយ។ មនុស្សចំនួន២នាក់ទៀតត្រូវបានគេរាយការណ៍បានស្លាប់
នៅថ្ងៃអង្គារ, ម្នាក់មកពីខេត្តភូមិភាគខាងកើតប្រទសគឺខេត្ត ប្រាជិនបូរី (Prachinburi) និង ម្នាក់ទៀតរស់នៅខេត្ត សារ៉ាបូរី (Saraburi)។
ភាគខាងជើងនៃខេត្ត Phichit នៅតែមានចំនួនអ្នកស្លាប់ច្រើនជាងគេគឺ ៤៥នាក់, ហើយខេត្ត
ណាខន សាវាន់ ដែលស្ថិតនៅភាគកណ្តាលគឺជាខេត្តដែលមានចំនួនអ្នកស្លាប់បន្ទាប់គឺចំនួន
៣៧នាក់។ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះកើតឡើងដោយសារតែភ្លៀងមូសុងយ៉ាងខ្លាំងតាំងពីពាក់
កណ្តាលខែកក្កដា និងកំពុងតែបន្តប៉ះពាល់ដល់ខេត្តចំនួន៦២ នៃខេត្តទាំង៧៧របស់ថៃ និង បានប៉ះពាល់ដល់ផ្ទះចំនួន ២.៨លាន និងមនុស្សជាង៩លាននាក់។ ក្នុងខេត្តទាំង៦២នេះស្ថាន ការណ៍នៅក្នុងខេត្តចំនួន៣៥ដែលស្ថិតនៅក្នុងភាគខាងជើងនិងខាងជើងឆៀងខាងកើតនៃ
ប្រទេសគឺហាក់ដូចជាមានការយឺតយ៉ាវក្នុងភាពធូរស្រាល។
ផ្លូវHighwaysចំនួន៧៤នៅក្នុងខេត្តចំនួន១៨ត្រូវបានរងទឹកជំនន់និងមិនអាចធ្វើដំណើរឆ្លងកាត់
បានហើយផ្លូវរត់ភ្លើងក៏ត្រូវបានកាត់ផ្តាច់ផងដែរ៕
ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា