CamNews

តារា 

David Moyes បោះ ៣០ លានផោនអោយ Fabregas ធ្វើអោយ Barcelona ពិចារណាសារជាថ្មី

ក្រុមបិសាចក្រហម Manchester United បានធ្វើការដេញថ្លៃកីឡាករ Barcelona យកកីឡាករ
Cesc Fabregas ជាលើកទី ២ ខណះពេលដែល Barcelona កំពុងរកអ្នកចាត់ការថ្មីជំនួសលោក
Tito Vilanova បន្ទាប់ពីចុះចេញពីតំណែង ដោយសារជំងឺមហារីក ។

Target: Cesc Fabregas is the subject of another Manchester United bid

តំលៃដែលក្រុមបិសាចក្រហម Manchester United ដេញលើកនេះ គឺមានចំនួនរហូតដល់ទៅ
៣០ លានផោន ច្រើនជាងតំលៃលើកទី ១​ (២៦ លានផោន) ។​ ការដេញថ្លៃជាលើកទី ២ នេះ
ត្រូវបានធ្វើឡើង មួយម៉ោងក្រោយ បន្ទាប់ពីទទួលបានជ័យជំនះនៅ អូស្រ្តាលី ។

ក្នុងពេលនេះ David Moyes ត្រូវរង់ចាំមួយរយៈសិន ដោយសារតែក្រុម Barcelona ត្រូវការជ្រើស
រើស អ្នកចាត់ការថ្មីមកជំនួសកន្លែងលោក Tito Vilanova សិនដោយសារគាត់ បានចុះចេញដោយ
សារជំងឺមហារីក ។

Eye on the prize: Manchester United boss David Moyes

គួរបញ្ចាក់ថា តាំងតែពីអ្នកចាត់ការថ្មី David Moyes ចូលមកជំនួសកន្លែងលោក Sir Alexferguson
រួចមក លោកមិនទាន់បានចុះកុងត្រា ទិញកីឡាករល្បីៗណាមួយបាននៅឡើយទេ តែក្នុងនោះ
Moyes បានចុះកុងត្រាជាមួយតារាវ័យក្មេង Zaha ។ យើងនឹងដឹងអំពីចំលើយ បន្ទាប់ពី Barcelona
រកបានអ្នកចាត់ការថ្មី មកជំនួសកន្លែងលោក Tito Vilanova ៕


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: manchester united david moyes cesc fabregas star football barcelona