CamNews

ម៉ូដែល 

Lady Gaga មើលទៅប្លែកជាមួយ សម្លៀកបំពាក់រោមសត្វ

Stefani Germanotta ឬអ្នកទាំងអស់គ្នាស្គាល់ថាជា Lady Gaga នោះកាលពីពេលថ្មីៗនេះនាង
បានបញ្ចប់ការប្រគុំតន្រ្តី Born This Way Tour របស់នាងនៅប្រទេសបារាំងដោយជោកជ័យ
ហើយគេសង្កេតឃើញនាងស្លៀកសម្លៀកបំពាក់រោមសត្វដែលមើលទៅក៏មានតម្លៃរាប់ពាន់
ដុល្លាដែរ។

Lady Gaga សព្វថ្ងៃនេះកំពុងតែមានបញ្ហាធំដែលនាងបានប្រាប់ថានាងកំពុងតែឡើងទម្ងន់
យ៉ាងច្រើន នាងបាននិយាយប្រាប់អ្នករាល់គ្នានៅក្នុងកម្មវិធីវិទ្យុរបស់ Elvis Duran ថានាងពិត
ជាពេញចិត្តនឹងឪពុករបស់នាងណាស់ ដែលបានបើកភោជនីយដ្ឋានធំមួយប៉ុន្តែអោយតែពេល
ដែលនាងចូលទៅក្នុងហាងនោះគឺនាងត្រូវឡើងគីឡូយ៉ាងតិច ៥ ផោនរាល់ពេលចូលទៅម្ដងៗ
តែយ៉ាងណាតារារូបនេះនៅតែមានប្រជាប្រិយភាព។ យើងក្រលេកទៅមើល Style ថ្មីរបស់
Lady Gaga បន្តិចទៅមើល៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail 


Tags: lady gaga fashion