ខាងក្រោមនេះគឺជា Clip វីដេអូមួយដែលឆ្លុះបញ្ចាំងអោយឃើញពីទឹកចិត្តសប្បុរសធម៌របស់
ក្រុមតារាចំរៀងស្រីល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង SNSD (Girls' Generation) ដែល
បានជួយឧបត្ថមធានានាំយកកុមារីខ្មែម្នាក់ដែលមានជំងឺប្រហោងបេះដូង ទៅធ្វើការវះកាត់
នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្វីទាំងនេះក៏ជាទង្វើមួយដែលឆ្លុះបង្ហាញអោយឃើញពីទំនាក់
ទំនងកាន់តែល្អប្រសើររវាងប្រជាជាតិទាំងពីរ កម្ពុជា-កូរ៉េខាងត្បូង ផងដែរ ។
កុមារីស្រីរី រៀបរាប់ពីអាការៈធ្វើទុក្ខនៃជំងឺ
[/CENTER]
តាមរយៈ Clip វីដេអូដែលធ្វើការបកប្រែសំរួលដោយឈ្មោះ វីឡាវ័ន បានអោយដឹងថាកុមារី
ខែ្មរដែលប្រឈមនឹងជំងឺដ៏គ្រោះថ្នាក់នោះឈ្មោះថាស្រីរី មានអាយុ ១១ឆ្នាំ នាងជាក្មេងស្រី
ឧស្សាហ៍ព្យាយាមម្នាក់និងកំពុងតែសិក្សានៅសាលាបឋមសិក្សាមួយក្នុងប្រទេសកម្ពុជា។
នៅក្នុងសាលារាល់ពេលម៉ោងចេញលេងម្តងៗស្រីរីចូលចិត្តរត់លេងកំសាន្តសប្បាយជាមួយ
មិត្តភក្តិដ៏ទៃទៀតណាស់ លុះក្រោយពេលរត់លេងបានមួយសន្ទុះស្រីរីមានអាការៈហត់ដង្ហក់
ពិបាកក្នុងការដង្ហើមជាខ្លាំង។ ចំពោះស្ត្រីជាម្តាយរបស់ ស្រីរី វិញមានការព្រួយបារម្មណ៍ខ្លាំង
ណាស់ចំពោះជំងឺរបស់កូនស្រីរបស់គាត់តែមិនដឹងថាត្រូវធ្វើដូចម្តេច ពីព្រោះជំងឺរបស់ស្រីរី
តំរូវអោយធ្វើការវះកាត់ ហើយការវះកាត់នោះទៀតសោតគឺត្រូវការចំណាយប្រាក់ជាច្រើន
ដែលគាត់មិនដឹងថារកពីណានោះទេ ស្របពេលដែលការរកចំណូលរបស់គាត់ក្នុងមួយថ្ងៃៗ
មានចំណូលតិចតួចបំផុតទៀតផងនោះ ។
ម្តាយរបស់ស្រីរី មានការភ័យព្រួយយ៉ាងខ្លាំងពីអាការៈជំងឺរបស់កូនស្រី
លុះក្រោយមកពិតជាសំណាងដ៏ធំបំផុតមួយរបស់ស្ត្រីជាម្តាយនិងស្រីរី ខណៈពេលដែលអ្នក
ទាំងពីរកំពុងជួបនូវការលំបាក និងមានតែក្តីព្រួយ ស្រាប់តែបានមកជួបជាមួយក្រុមតារា
ចំរៀងស្រីដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង SNSD (Girls' Generation) ដោយពួកគេ
មានក្តីអាណិតអាសូរចំពោះម្តាយកូនពីរនាក់នេះ និងបានធ្វើការធានានាំយកស្រីរីទៅធ្វើ
ការវះកាត់ព្យាបាលនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅពេលដែលលឺថាក្រុមតារាចំរៀងនោះ
ធ្វើការធានាជួយព្យាបាលអោយស្រីរី ស្រ្តីជាម្តាយមានការត្រេកអរជាខ្លាំងនិងបានយល់ព្រម
នឹងពួកគេភ្លាមៗ ទាំងក្នុងចិត្តក៏នៅមានការព្រួយបារម្មណ៍ខ្លះៗដែរ។
[CENTER]
ក្រុមតារាចំរៀង SNSD ទៅសួរសុខទុក្ខស្រីរីនៅក្នុងមន្ទីរពេទ្យ មុនថ្ងៃស្រីរីត្រូវធ្វើការវះកាត់
មកដល់ប្រទេសកូរ៉េនៅក្នុងមន្ទីរពេទ្យមួយមានឈ្មោះថា កូឌែអានសាន់ ស្រីរី ក៏ទទួលបាន
ការពិនិត្យភា្លមៗផងដែរពីវេជ្ជបណ្ឌិតនៅទីនោះ ។ ក្រោយពីធ្វើការពិនិត្យរួចរាល់ វេជ្ជបណ្ឌិត
ក៏បានធ្វើការពន្យល់ប្រាប់ផងដែរថាអាការៈបេះដូងរបស់នាងមានអាការៈប្រហោងកាន់តែធំ
ជាងមុនតែមិនទាន់ធ្ងន់ធ្ងរនិងហួសពេលនៅឡើយទេ គឺអាចធ្វើការព្យាបាលបាន។ ថ្ងៃបន្ទាប់
ដែលជាថ្ងៃត្រូវវះកាត់ក៏បានមកដល់ ស្រ្តីជាម្តាយមានការភ័យព្រួយខ្លាំងណាស់មិនដឹងថា
គ្រូពេទ្យអាចជួយ ស្រីរី បានរឺមិនបាននោះទេ តែទោះជាយ៉ាងណាក៏គាត់នៅតែមានជំនឿ
ជាក់ក្នុងចិត្តជានិច្ច។ ការវះកាត់ប្រព្រឹត្តទៅអស់រយៈពេលប្រមាណជា ៤ម៉ោង ហើយបើតាម
ការបញ្ជាក់ពីក្រុមវេជ្ជបណ្ឌិតដែលវះកាត់អោយស្រីរី ថាដំបូងឡើយពួកគាត់គិតថាប្រហោង
បេះដូងរបស់នាងមានតែមួយ តែតាមពិតមានដល់ទៅពីរឯណោះ ប៉ុន្តែការវះកាត់នៅតែ
ប្រព្រឹត្តទៅបានដោយជោគជ័យ ហើយពួកគាត់សង្ឃឹមថាស្រីរីនឹងមានសុខភាពរឺងមាំល្អ
ឡើងវិញផងដែរចាប់ពីពេលនេះតទៅ ។
ស្រីរីនិងមា្តយនៅក្នុងកម្មវិធីទូរទស្សន៍ជាមួយក្រុមចំរៀង SNSD
នៅទីបញ្ចប់បន្ទាប់ពីអាការៈក្រោយពេលការវះកាត់របស់ស្រីរី មានភាពធូរស្បើយហើយនោះ
ស្រីរី និងម្តាយក៏ត្រូវបានកម្មវិធីទូរទស្សន៍មួយរបស់ប្រទេសកូរ៉េអញ្ជើញអ្នកទាំងពីរទៅចូល
រួមបង្ហាញវត្តមានផងដែរ ដែលនៅទីនោះមានក្រុមតារាចំរៀង SNSD កំពុងតែរង់ចាំនិងមាន
បំណងចង់ជួប ចង់ដឹងពីសុខទុក្ខរបស់ស្រីរី ក៏ដូចជាបំណងរបស់ស្រីរីនិងម្តាយដែលចង់ជួប
ជាមួយម្ចាស់ឧបត្ថមនិងការអរគុណចំពោះពួកគេមុនពេលដែរវិលត្រលប់មកមាតុប្រទេស
វិញផងដែរ។ ទស្សានាវីដេអូខាងក្រោមទាំងអស់គ្នា៖
ជាទីបញ្ចប់ក្នុងនាមយើងខ្ញុំជាបុគ្គលិករបស់គេហទំព័រ Camnews ក៏ដូចជាប្រិយមិត្តអ្នកអាន
ទាំងឡាយសូមចូលរួមចំណែកសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជំនួសមុខអោយស្រីរី និងម្តាយរបស់នាង ទៅដល់ក្រុមតារាចំរៀង SNSD (Girls' Generation) ដែលបានជួយឧបត្ថម
សង្រ្គោះជីវិតស្រីរី និងធ្វើអោយនាងបានស្គាល់នូវពន្លឺថ្មីនៅក្នុងឆាកជីវិតរបស់ខ្លួនឡើងវិញ
ផងដែរ៕
ប្រភព៖ YouTube
ដោយ៖ រស្មី