CamNews

តារា 

Megan Fox ការប្ដីជិតបានកូន ១ ហើយនៅតែ Sexy

លោកអ្នកប្រហែលជានៅចាំតារាស្រីស្រស់ស្អាត Megan Fox ហើយមើលទៅ។ ទោះបីជាធ្លាប់ត្រូវ
បានរងគ្រោះប្រមាថ ពីសំណាក់ Web ព័ត៌មានមិនពិតមួយចំនួនថានាងជាបុរសធ្វើជាស្រីក៏ដោយ
ក៏តារារូបនេះនៅតែមានប្រជាប្រិយភាពហើយកាលពីពេលថ្មីៗនេះនាងបានចូលរូមសម្ដែងក្នុងខ្សែ
ភាពយន្តថ្មីទៀតផងដែលមានចំណងជើងថា "This Is 40"។

តារាវ័យ ២៦ ឆ្នាំនេះបានរៀបការជាមួយនឹងអតីតតួរអង្គក្នុងរឿងភាគទូរទស្សន៍ដ៏មានប្រជាប្រិយ
ភាព 90210 Brian Austin Green ដែលពួកគេកំពុងតែសម្លឹងទៅកាន់កូនទី ១ របស់ពួកគេក្នុងពេល
ឆាប់ៗនេះ។ ទោះបីជារៀបការហើយក្ដីក៏តារា Sexy រូបនេះនៅតែមានសម្រស់ Sexy ដែលអាច
ទាក់ប្រុសៗអោយឈ្លក់វង្វេងបានយ៉ាងងាយ។

ដូចជាឈុតឆាកក្នុងរឿង This Is 40 ថ្មីនេះក្នុង Trailer នាងបានបង្ហាញដើមទ្រូងទ្រលក់ទ្រលន់
របស់នាងមើលទៅគួរអោយស្រៀវខ្លួនទៀតផង។ ខ្សែភាពយន្តរឿង This Is 40 នេះនឹងត្រូវបាន
គេដាក់បញ្ចាំងក្នុងខែ ធ្នូ នេះហើយកម្ពុជាយើងក៏នឹងអាចមានចាក់បញ្ចាំងផងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖​ Dailymail 


Tags: megan fox movie bra 2012