CamNews

ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់រញ្ជួយដីនៅទួគីកើន ឡើងដល់៣៦៦នាក់

មកដល់ពេលនេះចំនួនមានសេចក្តីរាយការណ៍ថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនៅ
ភាគខាងកើតប្រទេសទួគីបានកើនឡើងដល់ ៣៦៦នាក់ហើយ រីឯចំនួនអ្នករបួសគឺនៅត្រឹម
១,៣០០នាក់ដដែល ហើយអាគារជាង ២,២០០ត្រូវបានបំផ្លាញ។

គួរបញ្ជាក់ផងដែរថារញ្ជួយដីនេះមានកំរិត ៧.២ រ៉ិចទ័រ ដែលបានប៉ះពាល់ដល់ខេត្ត វ៉ាន់ (Van)
ដែលជាខេត្តភាគខាងកើតប្រទេសទួគី។
ហើយនៅក្នុងឆ្នាំ១៩៩៩, រញ្ជួយដីដ៏ខ្លាំងចំនួន ២បានវាយប្រហារភាគពាយព្យ័ប្រទេសទួគីម្តង ហើយដែលបានបន្សល់ទុកនូវមនុស្សស្លាប់ជាង ២០,០០០នាក់។ ហើយនៅក្នុងឆ្នាំ១៩៧៦
រញ្ជួយដីដ៏ខ្លាំងមួយទៀតបានវាយប្រហារទីប្រជុំមួយក្នុងខេត្ត វ៉ាន់ (Van) ដែលបានសំលាប់
មនុស្ស ៣,៨៤០នាក់៕

ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា

Tags: deathearthquaketurkishrise366