CamNews

ចាក់សង្សារនិងខ្មៅដៃ គំរាមយកពាក្យសម្ញាត់ Facebook


អង់គ្លេស៖ ក្មេងស្រីជនជាតិអង់គ្លេសអាយុ ១៨ ឆ្នាំម្នាក់បានត្រូវបុរសម្នាក់ឈ្មោះ Jason
Fleming អាយុ ៣៧ ឆ្នាំ ជាសង្សារប្រើប្រាស់ខ្មៅដៃចាក់ក្បាល ក្នុងការគំរាមទាមទារយក
ពាក្យសម្ងាត់របស់ប្រព័ន្ធបណ្តាញសង្គម Facebook។

Jason Fleming បានគំរាមក្មេងស្រី Jessica Herbert ឲ្យអង្គុយនៅក្នុងបន្ទប់ទឹកដ៍ត្រជាក់
មួយ និង ទាមទារឲ្យនាងប្រគល់នូវពាក្យសម្ងាត់ដើម្បីចូលទៅមើលខាងក្នុងគណនី
Facebookរបស់នាង បន្ទាប់ពីកើតក្តីប្រច័ណ្ឌ និង សង្ស័យថា នាង មានទាក់ទង់ជាមួយ
ប្រុសផ្សេង។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងមួយថ្ងៃ Jason Fleming ត្រូវបានប៉ូលីសបញ្ជូន
ទៅកាន់តុលាការនៅតំបន់ Swansea Crown។ យោងតាមសាលក្រមរបស់តុលាការ
Jason Fleming ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគារចំនួន ១៦ ខែ និង មិនអនុញ្ញាតិ
ឲ្យទៅក្បែរនាង Jessica Herbert ចំនួន ៥ ឆ្នាំ។

ជាធម្មតា នៅលើប្រព័ន្ធបណ្តាញសង្គម Facebook លោកអ្នកអាចពិនិត្យមើលឡើងវិញ នូវអ្វី
ដែលលោកអ្នកបានដំនើរការ ដូចជាការផ្ញើរសារ ជាដើមកាលពីពេលកន្លងទៅ បន្ទាប់លោក
អ្នកក្នុង សញ្ញ ប៉ូតុងសារ។ លើសពីនេះទៅទៀត ប្រសិនបើ មានអ្នកណាម្នាក់ដឹង លេខ
សម្ញាត់គណនី Facebook របស់លោកអ្នក និង ចូលទៅប្រើប្រាស់ស្របពេលដែលលោក
ប្រើប្រាស់ នោះអ្វីដែលគេធ្វើ ដូចជាការផ្ញើរសារទៅកាន់មិត្តភក្តិរបស់លោកអ្នកជាដើម
សារទាំងនោះ នឹងបង្ហាញទៅអេក្រង់របស់លោកអ្នក ដូចដែលលោកអ្នកបានធ្វើ៕
(dailymail)

ដោយ៖សំអាត

Tags: facebookenglandaffaircriminesocial mediajesloucy