បុរសពិការដៃជនជាតិអង់គ្លេសម្នាក់បានក្លាយជាមនុស្សដំបូងលើពិភពលោក
ដែលមានទូរស័ព្ទ Smartphone ភ្ជាប់នៅលើដៃសិប្បនិម្មិតរបស់ខ្លួន។
លោកតាមទំព័រ Telegraph បានឱ្យដឹងថា លោក Trevor Prideaux មានទីលំនៅក្នុងក្រុង
Somerset ដែលពិការដៃខាងឆ្វេងពីកំណើតនោះ ថ្លែងថា គាត់មានការលំបាកក្នុងការប្រើ
ប្រាស់ទូរស័ព្ទ ពោះតែភាពពិការដៃពីកំណើតនេះ។
ប៉ុន្ដែ ដោយមានការជ្រុមជ្រែងពីក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញការមកពីក្រុមហ៊ុន Nokia
លោក Prideaux ពេលនេះអាចប្រើប្រាស់ទូរស័ព្ទបានដោយពុំមានការលំបាកដូចពេល
មុន។
គាត់អាចផ្ញើសារ និងហៅទូរស័ព្ទចេញបានងាយស្រួល ដោយទូរស័ព្ទរបស់គាត់ត្រូវបាន
ភ្ជាប់ទៅនឹងដៃសិប្បនិមិត្តដោយប្រើសរសៃកញ្ចក់។
ទូរស័ព្ទដែលត្រូវបានភ្ជាប់ទៅលើដៃសិប្បនិមិត្តនេះអាចជួយរក្សាលំនឹងរបស់វា និងជួយ
ឱ្យលោក Prideaux អាចប្រើប្រាស់ទូរស័ព្ទដោយដៃពិតរបស់គាត់។
លោក Prideaux មានប្រសាសន៍ថា ៖ �ខ្ញុំគិតថា នេះគឺជាលើកទីមួយនៅក្នុងពិភពលោក
ដែលទូរស័ព្ទមួយត្រូវបានភ្ញាប់ទៅនឹងដៃសិប្បនិម្មិត។ វាមានសុវត្ថិភាពល្អ និងងាយស្រួល
ប្រើ ហើយខ្ញុំក៏អាចដោះវាចេញបានដោយស្រួល។ ខ្ញុំជឿថា ប្រការនេះមានប្រយោជន៍
ច្រើនដល់អ្នកពិការដៃ ជាពិសេស គឺអ្នកពិការដៃពីកំណើត�៕
ដោយ ៖ សូរីយ៉ា
ប្រភព៖ Telegraph