CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia ទទួលស្គាល់ថា នឹងបញ្ចេញស្មាតហ្វូន និងថេប្លែត នៅចុងឆ្នាំ ២០១៦

កេរ្ដិ៍ឈ្មោះ Nokia របស់ហ្វាំងឡង់ កំពុងធ្វើដំណើរត្រឡប់មកកាន់ទីផ្សារវិញហើយ បន្ទាប់ពីអស់
មួយរយៈពេល ត្រូវបានលក់ទៅឱ្យ Microsoft។

មកដល់ពេលនេះ មានសំនួរដែលសួរថា តើ Nokia អាចនឹងវិលត្រឡប់មកកាន់ទីផ្សារស្មាតហ្វូន
ដែរឬអត់ នៅពេលដែលថ្មីៗនេះ Microsoft បានលក់រោងចក្រផលិតទូរស័ព្ទនៅវៀតណាម ទៅ
ឱ្យក្រុមហ៊ុន Foxconn ។ សិទ្ធិប្រើប្រាស់យីហោ (ពាណិជ្ជសញ្ញា) Nokia សម្រាប់ស្មាតហ្វូនរបស់
Microsoft ក៏អស់សុពលភាព នៅត្រីមាសទីបួន ឆ្នាំ ២០១៦។

ថ្មីៗនេះ យោងតាមការទទួលស្គាល់របស់ Mike Wang អគ្គនាយករបស់ Nokia នៅប្រទេសចិន
នៅលើទំព័រ The Paper ឱ្យដឹងថា ក្រុមហ៊ុនហ្វាំងឡង់ នឹងបញ្ចេញឧបករណ៍ Android មានយីហោ
Nokia ចំនួន ៣ ទៅ ៤ប្រភេទ នៅចុងឆ្នាំ ២០១៦។ ប្រការដែលគួរចាប់អារម្មណ៍នោះគឺថា មិនត្រឹម
តែ ស្មាតហ្វូននោះទេ Nokia ក៏អាចនឹងបញ្ចេញទាំងថេប្លែតដែលដំណើរការដោយ Android ផងដែរ។

យោងតាម Phone Arena ក្រុមហ៊ុន Nokia កំពុងតែត្រៀមខ្លួនឧទ្ទេសនាមស្មាតហ្វូនលំដាប់កំពូល
ចំនួនពីរម៉ូដែល។ ស្មាតហ្វូននេះអាចនឹងដំណើរការដោយ Android 7.0 Nougat ថ្មីបំផុត និងប្រើ
ប្រាស់ប្រូសេសឺរ Snapdragon 820 របស់ Qualcomm ។ ស្មាតហ្វូនទាំងនេះ មានម៉ូដែលមួយ មាន
ទំហំធំ និងមួយទៀត មានទំហំតូច ប៉ុន្តែ ទាំងពីរសុទ្ធតែប្រើប្រាស់ស៊ុមលោហធាតុ និងទប់ទល់
នឹងធូលី។

ក្រោយបរាជ័យមួយរយៈពេល ជាមួយនឹង Windows Phone ហើយត្រូវបង្ខំចិត្តលក់ខ្លួនឱ្យក្រុមហ៊ុន
Microsoft ក្រុមហ៊ុន Nokia កំពុងតែបង្ហាញនូវការប្ដេជ្ញាចិត្ត ដើម្បីវិលត្រឡប់មកកាន់ទីផ្សារស្មាត
ហ្វូន។ ក្រុមហ៊ុនហ្វាំងឡង់ ទើបតែអញ្ជើញ Pekka Rantala ដែលជាតតីតបុគ្គលិករបស់ Nokia
និងធ្លាប់កាន់កាប់តំណែងជាអគ្គនាយកនៃក្រុមហ៊ុនហ្គេម Rovio ដើម្បីមកកាន់កាប់តំណែងជាអគ្គ
នាយកផ្នែកទីផ្សារឱ្យ Nokia។

នៅប្រទេសវៀតណាម ខណៈដែល Microsoft បាន និងកំពុងដកខ្លួនថយក្នុងវិស័យទូរស័ព្ទ ក្រុមហ៊ុន
Nokia និងអ្នកផ្គត់ផ្គង់ បែរជាជ្រើសរើសបុគ្គលិក និងរៀបចំគម្រោងដោយស្ងាត់ៗ ដើម្បីអាចបញ្ចេញ
លក់ផលិតផលថ្មី ឱ្យបានឆាប់រហ័ស នៅពេលខាងមុខ។

ប្រែសម្រួល ៖ បុត្រា


Tags: Nokia ហ្វាំងឡង់ ២០១៦ 2016