CamNews

ទូរស័ព្ទ 

Nokia វិលត្រលប់វិញហើយ! ស្មាតហ្វូន Nokia ដំណើរការដោយ Android នឹងបង្ហាញខ្លួនក្នុងទីផ្សារ ឆាប់ៗខាងមុខ

ក្រុមហ៊ុន HMD បានអះអាងជាផ្លូវការថា កំពុងត្រៀមខ្លួនបញ្ចេញលក់បណ្ដាម៉ូដែលស្មាតហ្វូន
ដែលដំណើរការដោយ Android ដំបូង ក្រោមយីហោ Nokia ។



កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Microsoft បានលក់សិទ្ធិប្រើប្រាស់យីហោ Nokia ទៅឱ្យក្រុមហ៊ុន
ហ្វាំងឡង់ MD Global ធ្វើឱ្យក្រុមអ្នកបច្ចេកវិទ្យាជឿថា ទូរស័ព្ទ Nokia ដំណើរការដោយ Android
ជំនួសឱ្យ Windows Phone នឹងបង្ហាញខ្លួនក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខ។

ក្រោយពីមានពាក្យចចាមអារ៉ាមមួយរយៈពេល កាលពីថ្ងៃទី ១ធ្នូ ក្រុមហ៊ុន HMD បានផ្ញើសេចក្ដី
ប្រកាសព័ត៌មានមួយ ឱ្យដឹងថា “បណ្ដាម៉ូដែលស្មាតហ្វូន Nokia ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ
Google នឹងត្រូវបានដាក់លក់ក្នុងទីផ្សារក្នុងពាក់កណ្ដាលដើមឆ្នាំ ២០១៧”។

ប្រភពព័ត៌មានមួយចំនួនឱ្យដឹងថា HMD នឹងចូលរួមជាលើកដំបូងក្នុងព្រឹត្តិការណ៍ធំបំផុតរបស់
វិស័យចល័ត គឺ Mobile World Congress ដែលនឹងត្រូវបានធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៧ នៅ
ប្រទេសអេស្ប៉ាញ។ នៅទីនេះ ទូរស័ព្ទ Nokia អេក្រង់ 5,1 inch និង 5,5 inch ដំណើរការដោយ
Android 7.0 Nougat អាចនឹងបង្ហាញខ្លួន។ ស្មាតហ្វូនទាំងនេះ ត្រូវបានគេជឿថានឹងមានសមត្ថ
ភាពទប់ទល់នឹងជម្រាបទឹក និងប្រើប្រាស់សេនសឺរស្កេនក្រយៅដៃ។

នៅក្នុងពាក់កណ្ដាលឆ្នាំ HMD Global បានបង្ហាញកាយវិការកែប្រែរូបភាពរបស់ Nokia ដូចជា
អញ្ជើញ Pekka Rantala អតីត CEO Rovio មកធ្វើជាអគ្គនាយកផ្នែកទីផ្សារជាដើម។ ក្រុមហ៊ុន
នេះក៏នឹងមានគម្រោងចំណាយប្រាក់ ៥០០លានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំ ដើម្បីវិនិយោគ
ទៅលើទូរស័ព្ទ និងថេប្លេត Nokia ផងដែរ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ express


Tags: Nokia ស្មាតហ្វូន