CamNews

ទូរស័ព្ទ 

ច្បាស់ហើយ! Nokia បញ្ជាក់ជាផ្លូវការថា ខ្លួននឹងត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនវិញ នៅឆ្នាំ ២០១៧

បើសិនជាប្រិយមិត្តនៅមិនទាន់ជឿជាក់ថា Nokia នឹងត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនវិញ នៅឆ្នាំក្រោយ​នោះ ការបញ្ចាក់ជាផ្លូវការមួយនេះរបស់ក្រុមហ៊ុន អាចនឹងជួយឲ្យអ្នក លែងមានការសង្ស័យអ្វីទៀត​ហើយ។

យោងតាមប្រភពព័ត៌មានពីគេហទំព័របច្ចេកវិទ្យា Phonearena បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ជួបជុំ​ជាមួយនឹងបណ្តាអ្នកវិយោគ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ Nokia បានបញ្ជាក់ជាផ្លូវការថា​ក្រុមហ៊ុន នឹងត្រឡប់មកចូលរួម ក្នុងទីផ្សារស្មាតហ្វូនវិញ នៅឆ្នាំ ២០១៧ ខាងមុខឆាប់ៗនេះ។


ប៉ុន្តែជាក់ស្តែង Nokia លែងធ្វើការផលិតស្មាតហ្វូនដោយខ្លួនឯងទៀតហើយ ដោយសារមិនមានមូល​ដ្ឋានផលិតទៀត។ បណ្តាស្មាតហ្វូនរបស់ក្រុមហ៊ុននេះ នឹងត្រូវបានផលិតក្រោមការសហការគ្នារវាង​ក្រុមហ៊ុន HMD Global របស់ហ្វាំងឡង់ និងសាជីវកម្ម Foxconn របស់តៃវ៉ាន់។

ក្រោមការដឹកនាំពីបណ្តាថ្នាក់ដឹកនាំ Nokia ក្រុមហ៊ុន HDM Global នឹងធ្វើការអភិវឌ្ឍ ផ្សាយពាណិជ្ជកម្ម​ និងលក់បណ្តាស្មាតហ្វូន ក៏ដូចជាឧបករណ៍គ្រឿងផ្សំដែលមានស្លាកយីហោ Nokia។ ក្នុងនោះ Foxconn នឹងចូលរួមក្នុងការងារស្រាវជ្រាវ អភិវឌ្ឍ និងផលិត។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មល្បី​ឈ្មោះមួយ បានចុះហត្ថលេខាផ្សាយពាណិជ្ជកម្មឲ្យ បណ្តាស្មាតហ្វូនអនាគតរបស់ Nokia។​ ជាពិសេស កញ្ចប់ថវិការផ្សាយពាណិជ្ចកម្ម ដល់ការវិលត្រឡប់មកវិញរបស់ Nokia ក្នុងវិស័យស្មាតហ្វូននេះ មាន​ចំនួនមិនតិចឡើយ ដោយមានចំនួនអប្បបរមា ៥០០លាន អឺរ៉ូ ក្នុងរយះពេល ៣ឆ្នាំ។​

ស្មាតហ្វូនមួយមុនដំបូងគេ ក្នុងចំណោមស្មាតហ្វូនមួយចំនួនទៀត ដែលមានស្លាកយីហោ Nokia ក្នុង​ឆ្នាំ​២០១៧ អាចនឹងជា D1C ប្រើប្រព័ន្ធប្រតិបត្តិការ Android 7 Nougat និងមានលក្ខណៈសម្បត្តិមធ្យម ដូជជាមានអេក្រង់ Full-HD បន្ទះឈីប Snapdragon 430 និង RAM 3GB។

រូបភាពចចាមអារ៉ាម របស់ Nokia D1C

Nokia នឹងប្រារព្ធធ្វើព្រឹត្តិការណ៍​ នៅក្នុងការតាំងពិព័រណ៍​ឧបករណ៍ចល័ត MWC 2017 (ដែលនឹងធ្វើ​ឡើងនៅទីក្រុងបាសេឡូណា ប្រទេសអាឡឺម៉ង់ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៧) ហើយលទ្ធភាពច្រើនក្រុមហ៊ុននឹងធ្វើការណែនាំ ព័ត៌មានលំអិតស្តីពីបណ្តាស្មាតហ្វូនជំនាន់​ថ្មីៗរបស់ខ្លួន នៅពេលនោះ៕

- Tablet ប្រើប្រព័ន្ធប្រតិបត្តិការ Windows 10 ផងនិង Android ផង សមត្ថភាពល្អគួរសម តម្លៃតែ ១៥០ ដុល្លារ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, vreview


Tags: Nokia Smartphone market Nokia D1C Hightech