CamNews

ទឹកជំនន់នៅប្រទេសថៃសំលាប់ប្រជាជន៣៧៧នាក់ នឹងបាត់ខ្លួន២នាក់

រហូតមកដល់ថ្ងៃទី២៨ ខែតុលានេះទឹកជំនន់នៅក្នុងប្រទេសថៃបានសំលាប់ប្រជាជនថៃចំនួន
៣៧៧នាក់ហើយ រួមទាំងបាត់ខ្លួន២នាក់ផងដែរនៅទូទាំងប្រទេស។ ទឹកជំនន់បានគ្រប់ដណ្តប់
ស្ទើរពាសពេញផ្ទៃប្រទេសថៃជាងបីខែមកហើយ។ ទឹកជំនន់ដ៏អាក្រក់នេះបានបន្តប៉ះពាល់
ដល់ខេត្តចំនួន២២ ក្នុងចំនោមខេត្ត ៧៧ ដែលបានប៉ះពាល់ដល់ផ្ទះសំបែងចំនួន ៧៣០,០០០
ខ្នង និងប្រជាជន ២.២លាននាក់។ ខេត្តចំនួន ៣៦នៅក្នុងភាគខាងជើងប្រទេសមានការធូរ
ស្រាលក្នុងលក្ខណដ៏យឺតយ៉ាវមួយ។

ផ្លូវ Highway ចំនួន ៥០ត្រូវបានកាត់ផ្តាច់ និងខ្សែរត់ភ្លើងចំនួន១៨ ដែលធ្វើដំណើរទៅកាន់ភាគ ខាងជើងប្រទេសត្រូវបានលុបចោល។ក្នុងនោះផងដែរទីក្រុងបាងកករបស់ប្រទេសថៃក៏ត្រូវបាន រងការប៉ះពាល់ដោយសារទឹកជំនន់នេះផងដែរដែលធ្វើអោយប្រជាជនភាគច្រើនបានជំលៀស ខ្លួនចេញពីទីក្រុងនេះដើម្បីចៀសវាងពីគ្រោះថ្នាក់នានាជាយថាហេតុរីឯប្រទេសនានានៅលើ ពិភពលោកបានធ្វើការហាមប្រាមប្រជាជនរបស់ពួកគេក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃព្រោះ វាអាចបង្កអោយមានគ្រោះថ្នាក់៕

ដោយ វឌ្ឍនា

Tags: floodthaideathreach377