CamNews

កម្មវិធី Lets Do It Phnom Penh ២០១២

លោកអ្នកមួយចំនួនកាលពីម្សិលមិញនេះ ប្រាកដជាបាន ចួលរួមក្នុងកម្មវិធី Let's Do It Phnom
Penh ហើយមើលទៅ នេះជាកម្មវិធីជួបជុំគ្នារវាងយុវវ័យ ស្ម័គ្រចិត្តក៏ដូចជាប្រជាពលរដ្ឋជាច្រើន
ពាន់នាក់ក្នុងការជួយសម្អាតទីក្រុងដោយការរើសសំរាម។

សកម្មភាពយុវវ័យស្មគ្រចិត្តដើររើសសំរាម

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអង្កការ JCI Cambodia, Small World និងអង្កការនិស្សិតធំ
ជាងគេនៅលើពិភពលោក AEISEC ដោយកម្មវិធីនេះត្រូវបានបង្កើតឡើងជាលើកទី ២ ហើយ
ក្នុងអំឡុងពេល ២ ឆ្នាំចុងក្រោយនេះ លើគោលបំណងលើកកំពស់ការសម្អាតទឺក្រុង និងការ
សម្អាតទូទៅ។

យុវវ័យចែកចេញជាក្រុមតូចៗដើររើសសំរាម

កាលពីព្រឹកម្សិលមិញនេះ យើងសង្កេតឃើញមានយុវវ័យស្ម័គ្រចិត្តប្រមាណជាង ១ ម៉ឺននាក់បាន
ចូលរួមដោយត្រូវបានបែងចែកចេញជាក្រុមតូចៗ ដែលមានគ្នាប្រមាណជា ៥០ នាក់ឡើងដើម្បី
ចេញទៅរើសសំរាមនៅតាមតំបន់ផ្សេងៗនៃរាជធានីភ្នំពេញ។


ជាមួយគ្នានេះគេសង្កេតឃើញថាកម្មវិធី Let's Do It Phnom Penh ឆ្នាំនេះក៏មានការចួលរួមជាអធិ
បតី ពីសំណាក់ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនរូប
ផងដែរ៕

ដោយ៖ ម៉ូកា 


Tags: cambodia khmer teen lets do it pp