CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង៖ ត្រៀមនាំកម្មករ ចេញទៅធ្វើការ នៅចិនដើម្បីរក លុយចិញ្ចឹមរដ្ឋ

តាមគេហទំព័រ The Seattle Times បានអោយដឹងថាមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un
មានគំរោងក្នុងការចរចាដើម្បីបញ្ជូនកម្មករ ១ ម៉ឺននាក់ទៅធ្វើការនៅចិន ដើម្បីរកលុយចិញ្ចឹម
របបគ្រប់គ្រងរបស់ខ្លួនបន្ថែម។

បញ្ហានេះត្រូវបានក្លាយជារឿងដ៏ក្ដៅគគុកនៅលើរាល់បណ្ដាញសារពត៌មាន Online របស់ចិន
តែយ៉ាងណាវានៅជាពាក្យចចាមអារ៉ាមមិនទាន់ច្បាស់ប៉ុណ្ណោះព្រោះមិនទាន់មានការបញ្ជាក់ពី
រដ្ឋាភិបាលក្រុងព្យុងយ៉ាង ឬខាងប៉េកាំងនោះទេ។


សព្វថ្ងៃនេះមានកម្មករចម្រុះការងារចំនួនជាង ៤ ម៉ឺននាក់ដែលសុទ្ធសឹងតែជាកម្មករដែលមកពី
កូរ៉េខាងជើងដែលភាគច្រើនគឺរកប្រាក់ដើម្បីយកទៅផ្គត់ផ្គង់របបដឹកនាំនៅកូរ៉េខាងជើង គឺមិន
មែនរកប្រាក់ដើម្បីចិញ្ចឹមក្រពះហើយសល់នោះទេ។ កម្មករទាំងនោះនឹងអាចរកប្រាក់បានចំនួន
២០០ ទៅ ៣០០ ដុល្លាសហរដ្ឋអាមេរិក ប៉ុន្តែពួកគេអាចទុកក្នុងខ្លួនដើម្បីប្រើប្រាស់បានមិនដល់
៥០ ដុល្លានោះទេព្រោះគេត្រូវផ្ញើប្រាក់ទាំងនោះទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងដើម្បីជួយទប់
ស្កាត់បញ្ហាថវិការនៃរបបគ្រប់គ្រង។

មុនពេលដែលគេជ្រើសរើសមនុស្សអោយទៅធ្វើជាកម្មករនៅស្រុកក្រៅគឺរដ្ឋាភិបាលគេជ្រើស
រើសយ៉ាងល្អិតល្អន់បំផុត ដោយកម្មករទាំងនោះត្រូវតែជាមនុស្សដែលមានគំនិតមហាស្នេហាជាតិ
ហើយត្រូវជាសាច់ញាតិរបស់អ្នកដែលមានតំណែងក្នុងបក្សទោះបីជាសកម្មជនតូចតាចក្ដី។តែបើ
តាមប្រភពពត៌មានពីសារពត៌មានកូរ៉េខាងត្បូងគេបានអោយដឹងថា នេះវា ក្លាយជារឿងធម្មតាទៅ
ហើយព្រោះកូរ៉េខាងជើងធ្លាប់រើសកម្មករអោយធ្វើការនៅ Russia, Libya, AU ក៏ដូជជាប្រទេសឆេក
ជាដើមដើម្បីប្រមូលប្រាក់មកទ្រទ្រង់រដ្ឋាភិបាល។ មកដល់ពេលនេះខាងរដ្ឋាភិបាលចិនមិនទាន់មាន
ពត៌មានអ្វីពីបញ្ហានេះនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz 

 


Tags: Noth Korea China politic