CamNews

យល់ដឹង 

មតិរបស់មិត្តអ្នកអាន អំពីរឿងក្មេងស្រី​អាយុពីរឆ្នាំ​ត្រូវ​បាន​ឡានកិន និង​គ្មាន​អ្នក​អើពើ​​យក​ទៅ​​សង្គ្រោះ

កាលពីប៉ុន្មានថ្ងៃមុន Camnews បានទទួលសំបុត្រមួយរបស់មិត្តអ្នកអានម្នាក់។ ក្រោយពី
បានទទួលការអនុញ្ញាតិរបស់គាត់ ថ្ងៃនេះ Camnews សូមផ្សាយសំបុត្រនេះ ដើម្បីមិត្តអ្នក
អានទាំងអស់បានដឹងពីអារមរណ៍ពិតរបស់គាត់។
Camnews សូមថ្លែងអំណរគុនចំពោះការគាំទ្រ ក៏ដូចជាការផ្តល់មតិ និងអារមរណ៍របស់
មតិ្តអ្នកអានទាំងអស់ ហើយ Camnews ក៏រីករាយ និងទទួលស្វាគមន៍រាល់គ្រប់មតិរបស់
មិត្តអ្នកអានជានិច្ច។



ជំរាបសួរ CAMNEWS

ខ្ញុំឈ្មោះ យួម កុសល ជាអ្នកគូរូប និងជាអ្នកធ្វើគំនូវជីវកល។
ខ្ញុំមានការឈឺចាប់ និងស្រក់ទឹកភ្នែករៀងរាល់យប់នៅពេលនឹងឃើញ Video Clip បង្ហាញអំពី
ក្មេងស្រី​អាយុពីរឆ្នាំត្រូវឡានកិនគ្មានអ្នកអើពើ។ ខ្ញុំមានការសោកស្តាយជាខ្លាំងហួសពាក្យដែលកំពុងរាយរាប់។ ខ្ញុំយល់ពីការឈឺចាប់ ម្តាយ ឪពុកនៅពេលបាត់បង់សមាជិកគ្រួសារដែលកំពុងពេញស្រលាញ់ អ្វីដែលឈឺចាប់បំផុតនោះ
គឺឃើញ Video Clip បង្ហាញអំពីហេតុទាំងនោះតែមិនអាចជួយអ្វីក្រៅសម្រក់ទឹក និងយល់​អំពី​
ការឈឺចាប់របស់ Yue Yue នៅពេលខ្ញុំយកអារមរណ៍ខ្លួនឯងទៅដាក់លើខ្លួន Yue Yue នៅ​
ពេលកំពុងគ្រោះថ្នាក់។ខ្ញុំសូមចូលរួមកាន់ទុក្ខសព្វ Yue Yue ផង។សូមព្រលឹងរបស់ Yue Yue បានទៅកាន់ឋានសួគ៌ បើចាប់ជាតិនៅលើផែនដីវិញសូមកុំភ្លេចវិលទៅរកប៉ា ម៉ាក់កូនស្រី
វិញណា ព្រោះប៉ាម៉ាក់កូន នឹកកូនខ្លាំងណាស់។ សូមប៉ាម៉ាក់ Yue Yue កុំពិបាកចិត្តខ្លាំងពេក។
ចុងក្រោយនេះ មានខ្ញុំនិងមិត្តជាច្រើនចង់ឃើញអ្នកបើកបរឡានខ្វាក់ភ្នែកពីរនាក់នោះ​ត្រូវ
មាន​ទោសរឺអត់? និងសូមមេត្តា CAMNEWS បង្ហាញការបញ្ជុះសព្វ Yue Yue យ៉ាងម៉េច
យ៉ាងណា? សូមមេត្តាប្រាប់អាសយ័ដ្ឋាន រឺ E-mail គ្រួសាររបស់ Yue Yue ព្រោះមានមិត្ត​
ខ្ញុំនៅចិនគាត់ចង់ទៅអុចធូបជូន Yue Yue សូម CAMNEWS មេត្តាផងប្រសិនបើអាច។

​សូមអោយ CAMNEWS ទទួលនូវការគាំទ្រពីមនុស្សលើពិភពលោកកាន​តែច្រើនឡើងៗ...
ខេត្តសៀមរាប ថ្ងៃទី៣១ - ១០ - ២០១១
ពីខ្ញុំ យួប កុសល



Tags: chinaaccidentyue yueoponion of readerfeelingoponion