ចូលមកដល់ពាក់កណ្តាលឆ្នាំ ២០១៣ នេះ UEFA បានប្រកាសពីកម្មវិធីពានរង្វាន់កីឡាករល្អ
នៅអឺរ៉ុប ដែលលេងបានល្អជាងគេ ប្រចាំរដូវកាល ២០១២-២០១៣ ម្តងទៀតហើយ ។ ឆ្នាំនេះ
UEFA បានបញ្ចេញបញ្ជីរាយនាមឈ្មោះកីឡាករទាំង ១០ ដែលត្រូវបានជ្រើសរើស យកមក
ដាក់ក្នុងបញ្ជីនេះ ។
កីឡាករទាំង ១០ រូបស៊ុទ្ធតែជាកីឡាករល្បីៗ ហើយមានឈ្មោះបោះសំលេង ជាខ្លាំងក្នុងរដូវ
កាល ២០១២-២០១៣ កន្លងទៅនេះ ។ ក្នុង ១០ នាក់នេះមានដូចជា ៖
Gareth Bale (Wales) - Tottenham
Zlatan Ibrahimovic (Sweden) - Paris St-Germain
Robert Lewandowski (Poland) - Borussia Dortmund
Lionel Messi (Argentina) - Barcelona
Thomas Mueller (Germany) - Bayern Munich
Franck Ribery (France) - Bayern Munich
Arjen Robben (Netherlands) - Bayern Munich
Cristiano Ronaldo (Portugal) - Real Madrid
Bastian Schweinsteiger (Germany) - Bayern Munich
Robin van Persie (Netherlands) - Manchester United
ទស្សនិកជនបានពិភាក្សា និងនិយាយថា កីឡាករដែលអាច មានសង្ឃឹមអាចឈ្នះពានរង្វាន់
មួយនេះ មានតែ ៣ ទៅ ៤ រូបប៉ុណ្ណោះដែលមានដូចជា Ronaldo របស់ Real Madrid, Messi
របស់ Barcelona, Robin Van Persie របស់ Manchester United និង Gareth Bale របស់ក្រុម
Tottenham Hotspurs ។ ទស្សនិកជនទស្សទាយឡើង តាមរយៈទំរង់លេង និង គ្រាប់បាល់ដែល
កីឡាករនីមួយ ធ្វើបានក្នុងកំឡុងពេលរដូវកាល ២០១២-២០១៣ ។ យើងនៅមិនទាន់ដឹងថា
លទ្ធផលនឹងទៅជាយ៉ាងណានៅឡើយទេ តែយើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើកីឡាករ
មួយណាដែលឈ្នះពានរង្វាន់មួយនេះ ៕