CamNews

ព័ត៌មានអន្តរជាតិ 

សមាជិក​តំណាង​រាស្រ្ត បក្ស​ប្រឆាំង​ថៃម្នាក់ ប្រើ​អំពើ​ហិង្សា ក្នុង​កិច្ច​ប្រជុំ​សភា

បាងកក៖ តំណាងរាស្រ្តបក្សប្រឆាំងម្នាក់ថៃ បានប្រើអំពើហិង្សា លើកកៅអីបោកកំទេចចោល
ក្នុងកិច្ចប្រជុំសភា ព្រោះមិនពេញចិត្ត នឹងតំណាងរាស្រ្តបក្សភឿថៃ ស្នើឲ្យប្រធានសភាបិទកិច្ច
ប្រជុំ។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ សុក្រ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា
សភាថៃបានបើកិច្ចប្រជុំពិភាក្សាស្តីពី តម្លៃផលិតផលកសិកម្ម មានការធ្លាក់ចុះ រួមទាំងតម្លៃ
ពលកម្ម និង មុខទំនិញឡើងថ្លៃ កាលពីថ្ងៃ ព្រហស្បត្តិ៍ មិ្សលមិញនេះ មានហេតុការណ៍គួរឲ្យ
ភ្ញាក់ផ្អើលមួយ បានកើតឡើងនាអំឡុង ការលើកឡើងនូវហេតុផលនីមួយៗ របស់សមាជិក
សភា ស្រាប់តែលោក ឆេន ធឿកសុបាន សមាជិកតំណាងរាស្រ្ត បក្សប្រជាធិបតេយ្យ (បក្ស
ប្រឆាំងថៃ) ដែលគេស្គាល់ថាប្អូនប្រុស របស់ លោក សុថេប ធឿកសុបាន អតីតឧបនាយករដ្ឋ
មន្រ្តី បានបញ្ចេញកំហឹងទាញកៅអី បោកកំទេចចោល ដោយសារតែខ្លួនមិនពេញចិត្ត នឹង
លោក ផាយ៉ាប់ ប៉ាន់កេត តំណាងរាស្រ្តបក្សភឿថៃ (បក្សដឹកនាំរដ្ឋាភិបាល) ស្នើឲ្យប្រធាន
សភាបិទការប្រជុំ ព្រោះបក្សប្រឆាំងបានសម្តែង អាកប្បកិរិយាមិនសមរម្យ នៅពេលបក
ស្រាយប្រធានបទខាងលើ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលសមាជិកតំណាងរាស្រ្តបក្ស បាន
បញ្ចេញកាយវិកា មិនសមរម្យក្នុងអង្គប្រជុំសភា ដូចជា ទាញកៅអីប្រធានសភា គប់ឯកសារ
រហូតផ្ទុះអំពើហិង្សា បង្ករបួសស្នាមថែមទៀតផង ករណីទាំងអស់នេះ មិនដែលឃើញលោក
អាប់ភិស៊ីត វេចាជីវ៉ា ប្រធានបក្សប្រឆាំងចេញមុខ ទទួលខុសត្រូវម្តងណាឡើយ ផ្ទយទៅវិញ
លោក អាប់ស៊ីត បានអះអាងថា ព្រមធ្វើគ្រប់វិធីសាស្រ្ត ដើម្បីរារាំងមិនឱ្យ បក្សកាន់អំណាច
សម្រេចនូវនយោបាយរបស់ខ្លួន ជាអ្វីដែលលោកចាត់ទុកថា នាំឲ្យបាត់បង់ប្រយោជន៍ជាតិ៕

តាមដានព័ត៌មានអន្តរជាតិ ដែលកើតមានឡើងជុំវិញ ពិភពលោក ជាច្រើនទៀត
សូមចុចត្រង់នេះ !!!

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand line ព័ត៌មានអន្តរជាតិ