CamNews

តារា 

ភិន សុដាលីស អួតពីភាពហ៊ឺហារ ក្រោយពេលរៀបការ ត្រូវមហាជនរិះគន់

ភ្នំពេញៈ បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយ ពីភាពហ៊ឺហាររបស់ តារា
សម្តែងល្បីឈ្មោះ ដែលជាកូនស្រីរបស់ថៅកែ ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន គឺកញ្ញា
ភិន សុដាលីស ដោយនាងបានអួតប្រាប់គេឯងថា ឪពុកជាទីស្រលាញ់ត្រៀមឲ្យនាង និងអនា
គតស្វាមី នូវផ្ទះវីឡាដ៏ស្កឹមស្កៃមួយ សម្រាប់ជាចំណងដៃ សាងសុភមង្គល ដល់កូនទាំងពីរក្រោយ
ពេលរៀបការរួច ។ ប៉ុន្តែដំណឹងនេះបែរ ត្រូវបានមហាជនមួយចំនួន ធ្វើការរិះគន់ថា នាងសម្ញែង
ភាពហ៊ឺហារ អួតហួសប្រមាណ ដើម្បីទាក់ទាញប្រជាប្រិយភាព និងការកោតសរសើរពីមហាជន។

ទស្សនិកជនធ្លាប់ស្គាល់ស្រីស្អាត ភិន សុដាលីស តាមរយៈការសម្តែងរឿង "ឆ្អែតចិត្ត ,រលកបោក
ខ្សាច់, អច្ឆរិយស្នេហ៍,ពេជ្រក្នុងបេះដូង"និងរឿង "អព្ភូតហេតុស្នេហ៍" បានសម្រេចចិត្តភ្ជាប់ពាក្យជា
ផ្លូវការ ជាមួយកំឡោះសង្ហា និងជាតារាសម្តែងដូចគ្នា លោក ប៉ែន តុលា កាលពីថ្ងៃទី៣១ ខែមីនា
ឆ្នាំ២០១៣ ដោយនាងមាន គម្រោងរៀបការ នៅចុង ឆ្នាំ២០១៣នេះ ថែមទៀតផង។

បើតាមប្រភពពីអ្នកសិល្បៈដូចគ្នា ក៏ដូចជាអ្នករស់នៅជិតខាង បានបង្ហើបប្រាប់ឲ្យដឹងថា កញ្ញា ភិន
សុដាលីស បានអួតក្តែងៗថាពេលនេះ នាងកំពុងតែត្រៀមខ្លួនធ្វើជាកូនក្រមុំម្នាក់ ដែលមានសំណាង
ដែលបានអនាគតស្វាមី ទាំងស្រស់សង្ហាកូនអ្នកមាន ដែលត្រៀមចូលរោងការនៅចុងឆ្នាំ ២០១៣
នេះ។ មិនតែប៉ុណ្ណោះ នាងក៏កំពុងតែត្រៀមខ្លួន ធ្វើជាអ្នកមានរស់នៅ លើគំនរមាសប្រាក់ ដែលឪពុក
ម្តាយទាំងសងខាង ចងដៃនៅក្នុងថ្ងៃរៀបការ ដែលសរុបទាំងអស់ប្រហែលជាជិតកន្លះលានដុល្លារ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ពេលនេះឪពុករបស់ កញ្ញា ភិន សុដាលីស គឺលោក អ៊ិន សុ
ភិន កំពុងតែត្រៀមចំណងដៃ មិនតិចជាងកន្លះលានដុល្លារទេ សម្រាប់ឲ្យ កូនស្រីសំណព្វចិត្តក្រោយ
ថ្ងៃរៀបការ ។ មិនតែប៉ុណ្ណោះ ការរៀបចំថ្ងៃមង្គលការ របស់កូនស្រីគាត់ (អ៊ិន សុភិន) ក៏ត្រៀមថវិកា
មិនតិចជាង១០ម៉ឺនដុល្លារដែរ ក្នុងការរៀបចំកម្មវិធីឲ្យអធិកអាធម ស័ក្តិសមនឹងកិត្តិយស របស់គ្រួសារ
គាត់ និងគ្រួសារខាងប្រុស ដែលសុទ្ធសឹងតែ ជាអ្នកមានទ្រព្យស្តុកស្ដម្ភ។

សូម្បីតែអនាគតស្វាមីនាង ក៏កំពុងតែត្រៀមទិញរថយន្តថ្មី ឲ្យអនាគតភរិយា ដែលមានតម្លៃប្រមាណ
ជិត ១០ម៉ឺនដុល្លារ មុនថ្ងៃរៀបការថែមទៀតផង ។ មិនតែប៉ុណ្ណោះឪពុកម្តាយ ខាងប្រុសក៏កំពុងតែ
ត្រៀម ទ្រព្យសម្បតិ្តជាច្រើន សម្រាប់ចងដៃកូនប្រុសស្រី ក្នុងថ្ងៃរៀបការផងដែរ ដែលតាមការបង្ហើប
ប្រាប់ ពីប្រភពអ្នកជិតខាង ចំណងដៃសម្រាប់គូស្វាមី វ័យក្មេងនៅក្រោយថ្ងៃរៀបការ គឺអាចទទួល
បានជិតកន្លះលានដុល្លារ។

ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងនេះដែរ LookingTODAY បានព្យាយាមទាក់ទង ទៅលេខ
ទូរស័ព្ទរបស់ស្រីស្អាតរូបស្រស់ កញ្ញា ភិន សុដាលីស ដើម្បីឲ្យបកស្រាយ ពីព័ត៌មាននេះ តែមិន
សម្រេច ទោះបីជាយ៉ាងណា LookingTODAY ក៏រង់ចាំទទួល យកការចេញមុខបកស្រាយជុំវិញ
ព័ត៌មាននេះ ពីនាងដោយក្ដីរីករាយ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: phin sodalis entertainment khmer star