CamNews

ទេសចរណ៍ 

ប្រាសាទបុរាណNeuschwanstein ប្រទេសអាឡឺម៉ង់

អាឡឺម៉ង់៖ ប្រាសាទNeuschwanstein  គឺជាប្រាសាទបុរាណមួយ  បានកសាងឡើងនៅចុង
សតវត្សរ៍ទី១៨ នៅក្នុងរដ្ឋប៉ាវ៉ារៀ នៅភាគខាងត្បូងប្រទេសអាឡឺម៉ង់ ដោយស្តេចលូតវីកទី២
ប៉ុន្តែ ព្រះអង្គបានសោយទីវង្គត់មុនពេលកសាងរួច។ ប្រាសាទនេះ បានបើកឲ្យប្រជាពលរដ្ឋ
ចូលទស្សនាក្នុងឆ្នាំ១៨៨៦និងមានប្រជាពលរដ្ឋជាង៦០លាននាក់បានមកទស្សនាប្រាសាទ
នេះ។ប្រាសាទNeuschwanstein បច្ចុប្បន្នជាកន្លែងដ៏ពេញនិយមមួយសំរាប់ភ្ញៀវទេសចរណ៍
មកពីតំបន់អឺរ៉ុប  មកកំសាន្ត លំហែកាយ ទស្សនាប្រាង្គប្រាសាទដ៏ល្អប្រណិត និង ទេសភាព
ដ៏ល្អប្លែកភ្នែកគួរឲ្យទាក់ទាញ។ ពិសេស ភ្ញៀវទេសចរណ៍ទាំងអស់  អាចស្វែងរកកន្លែងស្នាក់
នៅបាន នៅជិតតំបន់ប្រាសាទNeuschwanstein ។

ដោយ៖  វណ្ណៈ
ប្រភព៖  beautifulplacestovisit