ទីក្រុង leeburng រដ្ឋ virginia សហរដ្ឋអាមេរិក៖ មុនពេលការមកដល់នៃបុណ្យណូអែល នៅលោក
ខាងលិចនៅមានទំលៀមទំលាប់ក្នុងការប្រារព្ធពីធីបុណ្យខ្មោច Halloween រៀងរាល់ថ្ងៃទី ៣១ តុលា
រាល់ឆ្នាំដែលបុណ្យនេះគឺធ្វើឡើងដើម្បីជួបជុំគ្នាដោយមានស្លៀកសម្លៀកបំពាក់ប្លែកៗជាខ្មោច ឬជា
បីសាចជាដើម ហើយមានការតុបតែងបែបប្លែកៗនៅតាមផ្ទះ និងដងផ្លូវ។
ក្នុងនោះគេសង្កេតឃើញមានផ្ទះមួយខ្នងនៅទីក្រុង Leeburng រដ្ឋ virginia បានរៀបចំជាអំពូលភ្លើង
ដែលរាំតាមចង្វាក់ភ្លេង ដែលក្នុងនោះម្ចាស់ផ្ទះបានរៀបចំបទចម្រៀងចំនួន ១៣ បទដើម្បីដាក់អោយ
វាច្រៀង និងរាំតាម មើលទៅគឺគួរអោយចង់គយគន់មែនទែន។
បទចម្រៀងទាំង ១៣ បទនោះមានដូចជា Ghostbusters បទ Monster Mash បទ This is Halloween
និងជាពិសេសនោះគឺមានបទ Gangnam Style ទៀតផង! យើងក្រលេកទៅមើលបន្តិចទៅមើលថា
តើវាច្រៀង និងរាំរបៀបណា៕
ដោយ៖ ម៉ូកា
ប្រភពពី៖ wptv