ព័ត៌មានអន្តរជាតិ ៖ នាយកដ្ឋានរដ្ឋ សហរដ្ឋអាមេរិក ឬ The US State Department អោយដឹងថា តួរលេខនៃការវាយប្រហារ ភារវកម្ម មកពីជុំវិញពិភពលោក មានការកើនឡើងខ្ពស់៣ដងនៅអំឡុង ឆ្នាំ ២០១៤ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ កន្លងៗទៅ ។
របាយការណ៍ប្រចាំឆ្នាំ ស្តីពី ភារវកម្ម ពិភពលោក ពី នាយកដ្ឋាន ខាងលើ បញ្ជាក់អោយដឹងថា ជន រងគ្រោះស្លាប់ដោយសារតែការវាយប្រហារ ភារវកម្ម មក ពី ជុំវិញ ពិភពលោក កើនឡើងដល់ទៅ ៨០ភាគរយ ជិត ៣៣,០០០ នាក់ឯណោះ ។ ប្រភពដដែលបន្តអោយដឹង ហេតុផលចម្បងដែលនាំ អោយមានការកើនឡើងខ្ពស់ និងយ៉ាងគំហុក ដូច្នេះ គឺការវាយប្រហារពីក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូចជា ពីក្រុម Boko Haram នៅក្នុងប្រទេស នីហ្សេរីយ៉ា ។
យ៉ាងណាក៏ដោយចុះ របាយការណ៍ បញ្ជាក់ថា ការវាយប្រហារ ភារវកម្ម នៅក្នុងប្រទេស ប៉ាគីស្ថាន ហ្វីលីពីន នេប៉ាល់ និង រុស្ស៊ី មានការធ្លាក់ចុះ គួរអោយកត់សម្គាល់ ។ គួរបញ្ជាក់ថា ការវាយប្រហារ ភារវកម្ម អាក្រក់បំផុត គឺកើតឡើង កាលពីពេលកន្លងទៅ នៅក្នុងទីក្រុង Mosul ប្រទេស អ៊ីរ៉ាក់ នៅ ពេលដែលក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម វាយប្រហារ សម្លាប់ក្រុមប្រឆាំងខ្លួន ក្រុម Shia ៦៧០ នាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី