CamNews

តារា 

Messi ប្រឈមមុខជាមួយការដាក់ទោស ចូលពន្ធនាគាររយៈពេល ៦ ឆ្នាំ

ដូចដែលទស្សនិកជនបានដឹងហើយថា ថ្មីៗនេះ Messi ត្រូវបានគេចោទប្តឹង ក្នុងបញ្ហាក្លែងបន្លំ
ទាក់ទងនឹង ថ្លៃពន្ធដែលមានចំនួនសាច់ប្រាក់ប្រមាណ​  ៣,៤ លានផោន  ដែលគិតចាប់ពីឆ្នាំ
២០០៧ ដល់ ២០០៩ ។

Messi បានបដិសេធនឹងការចោទប្តឹងនេះ យ៉ាងដាច់អហង្ការ តាមទំព័រ Facebook របស់គេថា
រូបគេ និង ឳពុក តែងតែបង់ពន្ធ ទៅតាមការកំណត់ ហើយថែមទាំងមានអ្នក ប្រឹក្សាទៀតផង
ដូចនេះ Messi ជឿជាក់ថា នេះគ្រាន់តែជាការយល់ច្រលំ ។



ថ្ងៃនេះ តុលាការបានប្រកាសជាសាធារណៈថា ប្រសិនបើ Messi មិនអាចបញ្ជាក់ថារូបលោក
និង ឳពុកលោក Jorge Horacio ស្អាតស្អំនោះទេ Messi និង ឳពុកនឹងត្រូវជាប់ទោស ជាប់ក្នុង
ពន្ធនាគារ រយៈពេល​ ៦ ឆ្នាំ ។ មេធាវីរបស់ Messi លោក Angel Juarez បាននិយាយថា គេបាន
ត្រៀមរៀបចំ ឯកសារជាច្រើន ដើម្បីប្រឈមមុខ ជាមួយតុលាការ បង្ហាញពីភាពស្អាតសំ អោយ
Messi រួចរាល់ហើយ ដូចនេះរូបលោក និង Messi មានទំនុកចិត្តថា អាចឈ្នះក្តីនេះ ជាក់ជាមិនខាន ៕

 


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: Messi barcelona football star