យល់ដឹង៖ តាមការអោយដឹងពីគេហទំព័រ guinnessworldrecords បានអោយដឹងថា លោក
យាយ Besse Cooper នៅរដ្ឋ Georgia សហរដ្ឋអាមេរិក ត្រូវបានសៀវភៅ Guinness
World Records កត់ត្រាថា គាត់ជាមនុស្សដែលមានវ័យច្រើនបំផុតក្នុងពិភពលោក ពោល
គឺអាយុ ១១៦ឆ្នាំ ហើយបានស្លាប់នៅថ្ងៃទី ០៤ ខែធ្នូឆ្នាំ ២០១២កន្លងទៅនេះ។
លោកយាយ Besse Cooper មុនពេលស្លាប់
អ្នកនាង Yao Defen មានស្រុកកំណើតក្នុងខេត្ដ Anhui ប្រទេសចិន ត្រូវបានសៀវភៅ Gui
nness World Records កត់ត្រាថា គាត់ជាមនុស្សដែលមានកម្ពស់ ខ្ពស់បំផុតក្នុងពិភពលោក
ពោលគឺ ២ម៉ែត្រ និង ៣៣សង់ទីម៉ែត្រ តែគាត់បានស្លាប់ក្នុងវ័យក្មេងពេក ពោលក្នុងអ្នកបំ
បែកឯតទគ្គកម្ម គាត់មានអាយុត្រឹមតែ ៤០ឆ្នាំប៉ុណ្ណោះ ក៏បានស្លាប់ទៅវិញ។
អ្នកនាង Yao Defen មុនពេលស្លាប់
ម្យ៉ាងទៀត អ្នកបំបែកឯតទគ្គកម្មទាំងពីរនាក់នេះ បានស្លាប់ចាំពេលជាមួយគ្នាទៀត។ ទោះ
បីជាអ្នកនាង Yao Defen មិនបានសារពត៌មានប្រាប់ថ្ងៃ ជាក់លាក់នៃការស្លាប់របស់គាត់ក៏
ដោយ តែក៏សារពត៌មានបានចុះផ្សាយ ការស្លាប់របស់អ្នកនាង ដំណាលថ្ងៃលោកយាយ
Besse Cooper ស្លាប់ដែរ។ ដូច្នេះ អ្នកទាំងពីរគឺស្លាប់ មិនខុសថ្ងៃគ្នា យូរប៉ុន្មានឡើយ។
យោងតាមការបង្ហាញខាងលើ អ្នកទាំងពីរ គួរតែបានចូលក្នុង សៀវភៅ Guinness World
Records ម្ដងទៀតមែន៕
ដោយ៖ វត្ដី
ប្រភព៖ guinnessworldrecords