កាលពីប៉ុន្មានថ្ងៃមុន Camnews បានចុះផ្សាយនូវវីដេអូមួយស្តីពីសិស្សស្រីៗវៃគ្នា។ នេះជា
បញ្ហាមួយក្នុងសាលាក៏ដូចជារឿងអាក្រក់មួយក្នុងសង្គមដែលទើបនឹងលិងឡើងមានកំរិត
ច្រើនជាងមុន។ តាំងពីមុនមក យើងបានដឹងថាក្នុងសាលា មិនអាចជៀសវាងបានការ
យល់ច្រឡំឫការជំទាស់គ្នារវាងសិស្សនិងសិស្ស។ �បញ្ហានេះជាបញ្ហា មួយដែលគួអោយ
ព្រួយបារម្ភចំពោះតំលៃសិលធម៏ខ្មែ� ។
អត្ថបទស្តីពីសិស្សស្រីវៃគ្នានេះ បានទាក់ទាញ អ្នកចូលមើលនិងពិចារណាជាច្រើននាក់ ក្នុងនោះមានអ្នកចូលអានជាង ៦៥,០០០នាក់ និងជាង៣៥៦ Comments ដែលសុទ្ធិតែ
ជាយោបល់ និងអារម្មណ៍របស់មិត្តអ្នកអាន។
ក្រោយពីមើលវីដេអូនោះហើយ មិត្តអ្នកអានដែលមានឈ្មោះ
Sad Triste បាននិយាយថា៖
�នេះហើយជាសិស្សសាលាសម័យបច្ចប្បន្ន គេថា ទំពាំងស្នងឫស្សី ចុំបើទំពាំងរលួយគល់
អស់ តើបានអ្វីនឹងស្នងទៀត.....�។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានអ្នកជាច្រើនបានបដិសេធថា
�វាមិនមែនទាំងអស់ទេ� និង �យើងមិនត្រូវគិតថា "ត្រីមួយកន្ត្រក់ ស្អុយមួយ ស្អុយទាំងអស់
នោះទេ� ឬ �មិនមែនមានទាំងអស់នោះទេ សិស្សខ្លះគេរៀនពូកែ សិស្សខ្លះជាកូនល្អ ជាមិត្ត
ល្អ ជាពលរដ្ឋល្អ គួរអោយគោរពរាប់អាន។ យើងមិនត្រូវគិតថា "ត្រីមួយកន្ត្រក់ ស្អុយមួយ
ស្អុយទាំងអស់នោះទេ�។
មិត្តអ្នកអានដែលមានឈ្មោះ
Phearom Chan ក៏បានបន្ថែមថា៖ "គួរអោយអនិច្ចាសីលធម៌
ខ្មែរ។ ... ហេតុអីបានជាមកវៃគ្នានៅទីសាធារណៈទាំងខ្លួនមានឯកសណ្ឋានជាសិស្សយ៉ាង
នេះ។វាបានធ្វើអោយខូចឈ្មោះអ្នកដែលជាសិស្សត្រឹមត្រូវ។.
អ្នកអានឈ្មោះ
លក្ខណ៍ ចៅតា នៅសាលា Sihanouk ville high school បាននិយាយថា៖
�វប្បធម៌ពាលវាអាវ៉ាសែ វាយតទះតប់ បានដក់ជាប់នៅក្នុងខួរក្បាលរបស់យុវ័ន យុវតីខ្មែរ
មួយចំនួន រួចបាត់ទៅហើយ។ មិនថាគាត់អាងអីទេ អាងលុយដែលឳពុកម្តាយគាត់មាន?
អាងអំណាចរបស់ក្រុមគ្រួសារ? សួរថា តើលុយ និង អំណាចទាំងនោះ អាចស្ថិតនៅជា
មួយគាត់បានយូរប៉ុណ្ណា? បើពួកគាត់មួយចំនួនធ្វើចរិកថោកទាបបែបនេះ មិនយូរមិនឆាប់
របស់ទាំងនោះនឹងរលាយដូចអំបិលត្រូវទឹក។ គួរឲ្យអនិច្ចារណាស់ ស្លៀកពាក់ជាកូនសិស្ស
តែចរិកសម្តែងចេញមក អន់រកអ្វីប្រៀបពុំបាន។ រឿងនេះវាមិនមែនជាផលវិបាករបស់នរណា
តែវាជាផលវិបាកសម្រាប់សង្គមជាតិទាំងមូល។ បកក្រោយ បើដឹងថាខុស វាមិនទាន់ហួស
ពេលទេ។ ខ្លួនជាមមាច កុំចង់ប្រលែងជាមួយភ្លើង ឲ្យសោះ បើអ្នកសាក អ្នកនឹងឆេះក្តៅ
រោលរាលរហូតដល់ស្លាប់។�
ប៉ុន្តែ Facebook
Nak Sr� Here ក៏បានបញ្ជាក់ថា៖ �វាគ្រាន់តែជាក្មេងមួយក្តាប់តូច ដ៏សែនតូច
(ម៉ូលេគុលតូច)ប៉ុណ្ណោះបើប្រៀបធៀបជាមួយក្មេងស្រីនៅក្នុងប្រទេសកម្ពុជា, មិនអាចយក
មកឆ្លុះបញ្ចាំងទៅដល់ក្មេងស្រីដ៏ទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទេ។...
នៅមានក្មេងស្រីល្អច្រើនរាប់មិនអស់នៅក្នុងប្រទេសកម្ពុជា ដែលអ្នកប្រើប្រាស់បណ្តាយញ
សង្គម គេហទំពរ Facebook មិនដែលបាន Share ចែកចាយគ្នាទស្សនា។�
- តើមូលហេតុននៃការវៃតប់គ្នារបស់សិស្សសាលានេះ គឺមកពីអ្វី?
តាមការ Comment របស់
Sovandany Phon បានឲ្យដឹងថា៖�វាមិនមែនជាបញ្ហាម្តាយឪពុក
នោះទេ! តែផ្ទុយទៅវិញនោះ គឺជាបញ្ហាផ្ទាល់របស់យើង តែប៉ុណ្ណោះ ដែលតាំងខ្លួនជាមមាច
ហើយទៅលេងជាមុននឹងភ្លើង។ យើងត្រូវចង់ចាំថា អនាគតគឺនៅក្នុងកំដាប់ដៃខ្លួនឯង�។
ប៉ុន្តែភ្លាមៗនោះ បានលិចឡើងការបដិសេធយ៉ាងខ្លាំងពី
Kanika-Elite Starry បានឲ្យដឹងថា៖ "នេះមិនមែនជាកំហុសរបស់អ្នកទាំងនោះទាំងស្រុងទេ ផ្ទុយទៅវិញ វាជាកំហុសរបស់ឪពុក
ម្តាយមួយភាគធំ ព្រោះ បើឪពុកម្តាយចេះអប់រំកូនឲ្យបានល្អនោះ កូនទាំងនោះនិងមិនក្លាយ
ទៅជាកូនប្រកបដោយគន្លងធម៌នោះឡើយ... �
គាំទ្រមតិរបស់
Kanika-Elite Starry អ្នកមានFacebook ឈ្មោះ
តុង សំ នៀង ក៏បាននិយាយ
ថា៖ �ឪពុកម្តាយគួរតែពិចារណាចំពោះបញ្ហានេះ កុំចាំបាច់តែសាលា ព្រោះពេលខ្លះ ឪពុក
ម្តាយទាំងនោះបានការពារកូនសូម្បីតែគ្រូវៃមន្តិចបន្តួចក៏ឪពុកម្តាយរបស់សិស្សប្តឹងគ្រូដែរ, តើការអប់រំកូនចៅជាការទទួលខុសត្រូវរបស់អ្នកណា?�
Facebook ឈ្មោះ
Kim Chhay Heng បាននិយាយថា៖� ម្គាយ ឳពុកខិតខំបីបាច់ថែរក្សា អោយលុយទៅសិក្សា មកពីសិក្សាមានបាយម្ហូប ស្រាប់ មិនគិតខិតខំរៀនសូត្រ គិតតែ
សែគប់បក្សពួក បង្ករទំនាសេវៃគ្នា។ អនាគត គឺនៅក្នុងដៃអ្នក ម្គាយ ឳពុកមិនអាចជួយ
នាក់បានរហូតទេ ក្មេងខ្លះមិនបានចូល សាលា មិនមានអ្នកបីបាច់ថែរក្សា ក៏ចេះមាន
គំនិត។ ប្រហែលជារស់នៅស្រួលពេក។ សូមកុំបន្តោសម្គាយ ឳពុកទាំងស្រុង គាត់ធ្វើរឿង
ច្រើនណាស់សំរាប់យើង សូមកុំអោយកំហុសទៅគាត់ទៀត។ ធំហើងគួរ តែចេះពិចារណា!�
មូលហេតុចម្បង ដែលអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា អំពើហឹង្សាក្នុងសាលា ភាគច្រើនគឺ
មកពីការអប់រំក្នុងគ្រួសារ សាលា និងសមាគមន៍សង្គមរបស់ខ្លួន មិនទាន់មានភាពល្អ
ដែលបានបណ្តាលឲ្យ ការយល់ឃើញរបស់សិស្សានុសិស្សមិនទាន់គ្រប់គ្រាន់។ ដូច្នេះ
សង្គមត្រូវតែរិះគន់ខ្លាំងចំពោះអំពើនេះ ហើយត្រូវមានការផ្លាស់ប្តូក្នុងការអប់រំសិស្សានុសិស្ស
ជាពិសេសទៅលើសិស្សស្រី។
ដោយ៖ មិនា