
បច្ចុប្បន្ននេះទោះបីជាច្បាប់ ស្តីអំពីការជួញដូរមនុស្សត្រូវបានអនុម័ត និងមានការ ការពារ
យ៉ាងតឹងរ៉ឹងយ៉ាងណាក្តី ក៏នៅតែមានមនុស្សមួយចំនួនតូចបានកំពុងតែលួចប្រព្រឹត្តអំពើ
បទល្មើស ជាស្តែង នៅខេត្តចាន់បូរីប្រទេសថៃឳពុកចុងជាជនជាតិខ្មែរ បានចាប់បង្ខំ
កូនស្រីរបស់ខ្លូន លក់ទៅជនជាតិបរទេសក្នុងតំលៃ ៨០,០០០ បាត ស្មើរនឹង ២៦០០ដុល្លា ដើម្បីបំរើសេវាកម្មផ្លូវភេទ។

អ្នកស្រី ហាន អាយុ៣២ឆ្នាំ មានកូនបីនាក់ ដោយកូនបង ឈ្មោះអាលីស អាយុ១០ឆ្នាំ
(ជនរងគ្រោះ)មានស្នាមរបួសពេញខ្លូន ប្អូនប្រុសអាយុ១០ឆ្នាំ មានស្នាមរបួសដូចគ្នា
បែកច្រមុះ និងមាត់ រាងកាយមានសភាពហើម និងកូនប្រុសអាយុ១៥ខែមានរាងកាយស្គម មើលទៅគួរអោយវេនា។ តាមសំដីអ្នកស្រី ហាន បាននិយាយថាកាលពីថៃ្ងទី ២៦ខែមករា
ឆ្នាំ២០១២កន្លងទៅនេះ ប្តីរបស់ខ្លូន(ឳពុកចុង) ប្រហែលជាម៉ោង ៥:៤០នាទីព្រឹក ប្តីរបស់
អ្នកស្រី បានវាយអ្នកស្រី រួមទំាងកូនៗបីនាក់ ដើម្បីយកលុយ ដែលបានពីការសុំទានរបស់
ពួកគេហើយបន្ទាប់មកប្តីរបស់អ្នកស្រីបានបង្ខំអោយអ្នកស្រីលក់កូនស្រីច្បងរបស់ខ្លួនក្នុងតំលៃ ៨០,០០០បាត ដើម្បីយកលុយទំាងនោះ ទៅទិញដី និងសង់ផ្ទះ រស់នៅក្នុងប្រទេសកម្ពុជាវិញ។

ក្មេងស្រីរួបនេះ ត្រូវបានមជ្ឃមណ្ឌលការពារកុមារនិងស្រី្តនៃការជួញដូរ បានជួយអោយ
អោយផុតពីការភ័យខ្លាច ហើយចំនែកឯអ្នកស្រី ហាន ត្រូវបានចាប់ខ្លូនពីបទ ឆ្លងដែនខុស
ច្បាប់ និងលោក ចាន ជាឳពុកចុងដែលមានចិត្តអាក្រក់នោះ ប៉ូលីសកំពុងតែចាប់ខ្លូន
និងដាក់ទុកតាមច្បាប់។ សព្វថៃ្ងនេះក្មេងៗទំាងបីនាក់នេះ កំពុងតែត្រូវបានសំរាកព្យាបាលរបួស។
ដោយ ខេមរៈ
ប្រភពដើម pattayadailynews