CamNews

ប៉ូលីសកំពុងស៊ើបអង្កេតលើករណីក្មេងស្ទាវ វៃក្មេងប្រុសអាយុ១៧ឆ្នាំ


កាលពីពេលថី្មៗនេះមានករណ៏ក្មេងស្ទាវវៃគ្នា ដោយមានយុវជនចំនួន៦នាក់បានវៃ
ដុំទៅលើក្មេងប្រុសអាយុ១៧ឆ្នាំ តែម្នាក់ឯង បន្ទាប់មកយុវជនម្នាក់ទៀតជាអ្នកកាន់
កាមេរ៉ាបានបង្ហាញបង្ហោះខ្សែវីដេអូនេះនៅលើគេហទំព័រyoutube ជាហេតុធើ្វអោយ
ប៉ូលីសចាប់ផ្តើមធើ្វការស្កើបអង្កេតនៅលើរឿងមួយនេះ។

ហេតុការណ៏នេះកើតឡើងនៅ រដ្ឋ Chicago សហរដ្ឋអាមេរិច ហើយក៏មានការរិះគន់
យ៉ាងខ្លំាងទៅលើប៉ូលីសដែលបានឈរជើងនៅតំបន់នោះ ព្រោះតែខ្វះការប្រុងប្រយ័ត្ន
នៅតំបន់របស់ខ្លូនដែលបានគ្រប់គ្រង។

ក្មេងប្រុសដែលត្រូវក្មេងស្ទាវដ៏ទៃទៀតវែដុំនោះជាជនជាតិចិន អាយុ១៧ឆ្នាំបានរត់គេច
ពីការធើ្វបាបនោះ ដោយរូបគេបានរត់ទៅកាន់មន្ទើរពេទ្យMercy and Medical Center
សំរាប់ព្យាបាលមុខរបួស ហើយរូបគេក៏បាននិយាយថា យុវជនបិទមុខទំាងនោះបាន
យកលុយរបស់ខ្លូនអស់ ១៨០$ រួមទំាងស្បែកជើងផងដែរ។


នៅពេលនេះប៉ូលីសនៅរដ្ឋChicago បានកំពុងតែស្កើបអង្កើតទៅលើហេតុការណ៏នេះ
និងចាប់ខ្លូនជនបង្កហេតុទំាងនោះ ដាក់ទោសតាមច្បាប់ផងដែរ។ ខ្សែវិដេអូនេះបាន
កំពុងតែយុវវ័យជាច្រើននាក់បាន យកមកUpload បន្តចែកចាយគ្នា ទោះបីជាមានការ
ហាមឃាត់ក៏ដោយ​ ក្នុងនោះគេសង្កេតឃើញអ្នកបង្ហោះខែ្សវិដេអូនេះ ឈ្មោះថា David
បាននិយាយថា ត្រូវតែចាប់ក្មេងស្ទាវទំាងនោះអាចបាន ដោយពួកក្មេងស្ទាវទំាងនោះ
មានឈ្មោះថាWesley Wu, Easley Wu, Raymond Palomino, Todd Ramos, Johnny Li
និង Danny Hui។

ការបង្ហើបឈ្មោះអាចជាតំរុយសំរាប់អោយប៉ូលីសកំនត់មុខសញ្ញាបាន មិនតែប៉ុន្តែ
នៅក្នុងខ្សែវិដេអូនេះ ក្មេងស្ទាវមួយរូប បានបង្ហាញមុខយ៉ាងច្បាស់ ដូច្នេះវារឹតតែ
ធើ្វអោយប៉ូលីសរឹតធើ្វការចាប់ខ្លូនបានយ៉ាងឆាប់រហ័ស។

បំរាម: វិដេអូនេះ​មិនអនុញ្ញាតអោយមើលសំរាប់ក្មេងៗក្រោមអាយុ១៨ឆ្នាំ



ដោយ ខេមរៈ

Tags: fightpoliceyoutubearrestganster17 year old