CamNews

ខ្សែវីដេអូដ៏កំសត់របស់ នារីៗដែលមានមុខរបរជានារីបំរើ ផ្លូវភេទនៅ ប្រទេសកម្ពុជា



ខ្សែវីដេអូខ្លីៗចំនួនពីររឿងមានចំនងជើងថា ការជួញដូរព្រហ្មចារីយនិងរឿងជីវិតក្មេងស្រី​
នៅក្នុងប្រទេសកម្ពុជា បានបង្ហាញអំពីសំដីពិតរបស់ នារីដែលបានរងគ្រោះធ្លាក់ខ្លូនរកស៊ី
បំរើផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈខ្សែវិដេអូនេះ យើងនឹងអាចដឹងថា គ្មាននរណាម្នាក់ចង់ធើ្វ និងចាប់យកមុខរបរ
បំរើ​ផ្លូវភេទនោះទេ ពួកគេចង់បាន ការងារមួយដែលល្អ និងប្រសើរ ដើម្បីអោយជីវិរបស់
ពួកគេ​កាន់តែប្រសើរឡើង។
នារីម្នាក់នៅក្នុងវិដេអូ ការជួញដូរព្រហ្មចារីយ បាននិយាយថា � ពេលដែលរូបនាង​អង្គុយ​
នៅក្នុងកញ្ជាក់ ហើយបុរសជាច្រើនបានមកជ្រើសរើសនាងនៅខាងក្រៅកញ្ជាក់នោះ
នាងបានគិតថារូបនាងគ្មានតំលៃអី្វសោះ វាហាក់បីដូចជា សត្វត្រីដែលគេរើសហើយ និង
តថ្លៃ ហើយបុរសដែលនាងបានដេកជាមួយ មានរហូតដល់៧០០នាក់ ក្នុងរយៈពេល​ត្រឹម
តែ​មួយឆ្នាំតែប៉ុណ្ណោះ។

ចំនែកឯនារីម្នាក់ទៀតនៅក្នុងវិដេអូ ជីវិតក្មេងស្រីនៅក្នុងប្រទេសកម្ពុជាក៏បាននិយាយ​ថា
មុខរបរជាស្រីខារ៉ាអូខេ វាពិតជាយ៉ាប់ណាស់ វាហាក់បីដូចជាទំនិញនិងជារបស់មួយ ដែល​
ទុកសំរាប់អោយគេធើ្វបាប ហើយរូបនាងពុំអាចហាមឃាត់ភ្ញៀវនោះទេ គឺដើម្បី​ប្រាក់នាង​
សុខចិត្តស៊ូទ្រំា។

តាមសំដីរបស់នារីទំាងពីរនាក់នេះ យើងអាចដឹងថា ពួកគេពិតជាមានផលលំបាក និង​ទទួលការឈឺចាប់យ៉ាងខ្លំាង មិនតែប៉ុណ្ណោះ នាងពុំហ៊ានប្រកែក តវ៉ា ជាមួយភ្ញៀវឡើយ
មានតែស៊ូទ្រំាដើម្បីប្រាក់ សំរាប់ផ្តត់ផ្តង់ជីវភាពគ្រួសារប្រចំាថៃ្ង។

ដូច្នេះដើម្បីអោយលោកអ្នក កាន់តែជ្រាបច្បាស់អំពើសំដីរបស់ពួកគេ Camnews នឹង​បង្ហាញជូននូវវិដេអូខ្លីៗដួចខាងក្រោមនេះ:

វិដេអូការជួញដូរព្រហ្មចារីយ


វិដេអូជីវិតក្មេងស្រីនៅក្នុងប្រទេសកម្ពុជា
http://www.youtube.com/watch?v=gXSQBDFAwNY


ដោយ ខេមរៈ

Tags: cambodiagreatfightsexgoodsadcryrapekaraoke