CamNews

ក្មេងទំនើងមួយក្រុមត្រូវនគរបាលឃាត់ខ្លួន ពីបទប្រើដាវកាប់មនុស្ស

ក្មេង​ទំនើង​៦​នាក់​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ឃាត់​ខ្លួន​បានជា​បន្ដបន្ទាប់​ខណៈ​
ដែល​ល​ពួក​ គេ​បាន​ប្រើ​អំពើ​ហិង្សា​យក​ដាវ​កាប់​ជន​រង​គ្រោះ​ឱ្យ​របួស​ម្នាក់​និង​ បំផ្លាញ​ម៉ូតូ​មួយ
គ្រឿង​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​
២០១២​ នៅ​មុខ​ផ្ទះ​លេខ​ 756B​ ផ្លូវ​លេខ​១២៨​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ ។​

​ក្មេង​ទំនើង​ទាំង​៦​នាក់​ដែល​នគរបាល​ ខណ្ឌទួលគោក​ឃាត់ខ្លួន​នេះ​មានឈ្មោះ​ ១-​បូ​ ប៊ុ​ន​ធឿ​ន​
ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​  ជា​សិស្ស​រៀន​ភាសា​កូរ៉េ​នៅ​សាលា​ហូ​ហ្សា​ណា​ ស្នាក់​នៅផ្ទះ​លេខ​៤៩​
ផ្លូវលំ​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ,​ ២-​ឱម​ សំបូរ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​
វិទ្យាល័យ​បឹង​ត្របែក​ ស្នាក់​នៅផ្ទះ​លេខ​ ២៩​ ផ្លូវជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមាន
ជ័យ ,៣-​ហ៊ី​ ដា​រិ​ទ្ធ​ ហៅ​សាន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​ បឹង​ត្របែក​ ស្នាក់​នៅ
ផ្ទះ​លេខ ១០៩៥​ ផ្លូវជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​ មាន​ជ័យ​,៤-​ វង់​ ដា​វី​ដ​ ភេទ​ប្រុស​
អាយុ​១៨​ឆ្នាំ​ជា​សិស្សសាលា​កូរ៉េ​ហូ​ហ្សា​ ណា​ ស្នាក់​នៅផ្ទះ​លេខ​៣៧​ ផ្លូវជាតិ​ លេខ​២​ ភូមិ​ព្រែក​
តា​នូ​ សង្កាត់​ចាក់​អង្រែ​ លើ​ ខណ្ឌមានជ័យ​ ,៥-​ប៊ុ​ន​ ណា​រិ​ន​ ភេទ​ ប្រុស​ អាយុ​១៥​ឆ្នាំ​ ជា​សិស្ស​
វិទ្យាល័យ​ ហ៊ុន​សែន​ចាក់​អង្រែ​ក្រោម​ ស្នាក់​នៅ​   ផ្ទះ​លេខ​១១១៥​ ផ្លូវជាតិ​លេខ​២​ សង្កាត់​ ចាក់​
អង្រែ​លើ​ ខណ្ឌមានជ័យ​ និង​ទី​៦-​ ចាប​ ថា​និ​ត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​បឹង
​ត្របែក​ ស្នាក់​នៅ​   ផ្ទះ​លេខ​១៨៩៥​ ផ្លូវជាតិ​លេខ​២​ សង្កាត់​ ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ។​



ចំណែក​  ជន​រង​គ្រោះ​ឈ្មោះ​ វិ​ន​ ដា​រ៉ូ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​និស្សិត​វិទ្យាស្ថាន​ខ្មែរ​   ជំនាន់​ថ្មី​
ស្នាក់​នៅផ្ទះ​លេខ​១៤៤​ ផ្លូវលំ​ ភូមិ​CPC​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រង​របួស​កែងដៃ​ស្ដាំ​ដោយ
សារ​ការ​កាប់​នឹង​ដាវ​ដេរ​៧​ថ្នេរ​ ។​

ដោយឡែក​ម៉ូតូ​ដែល​ រង​ការ​ខូចខាត​ដោយ​ក្មេង​ទំនើង​កាប់​ បំផ្លាញ​នោះ​ម៉ាក​ហុងដា​សេ​១២៥​
ស៊េរី​ ២០១២​ ពាក់​ស្លាក​លេខ​រតនគីរី​1A-8678​ (​បែក​ចង្កៀង​មុខ​,​កុង​ទ័​រ​,​ក្បាំង​ចំហៀង​ ខាងស្ដាំ​
និង​បែក​ស្ដុ​ប​ខាងក្រោយ​)​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ សមត្ថកិច្ច​បាន​  រឹបអូស​ពី​ជនសង្ស័យ​នូវ​ម៉ូតូ​ម៉ាក​ហុងដា​ ២​គ្រឿង​ និង​ដង្កាប់​
១​មាន​ប្រវែង​០,៣០​ ម៉ែត្រ​ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរ
បាល​ខណ្ឌទួលគោក​ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី
​ ភ្នំពេញ​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

 

ដោយ ៖ សីហា
ប្រភព ៖ NV