សារព័រមានបរទេសបានឲ្យដឹងថា លោក Moussa Ibrahim អ្នកនាំពាក្យរបស់អតីតមេដឹក
នាំលីប៊ី លោកកាដាហ្វី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធកន្លងទៅ ដោយក្រុមអ្នកប្រឆាំងនឹង
លោកកាដាហ្វី។
យោងតាមស្ថានីយទូទស្សន៍ប្រចាំទំបន់ Mistrata បានដោយដឹងថា លោក Moussa Ibrahim ត្រូវបានចាប់ខ្លួនក្បែរតំបន់ Sirte ដែលជាស្រុកកំនើតរបស់លោកកាដាហ្វី។ ប្រភពបានឲ្យដឹង
ទៀតថា លោក Moussa Ibrahim បានបន្លំខ្លួនជាមួយនិងប្រជាជនដែលកំពុងជម្លៀស
ខ្លួនចេញពីតំបន់ Sirte បន្ទាប់ពីសង្គ្រាមបានកើតឡើងរវាងលោក កាដាហ្វី និង ក្រុមប្រឆាំង ដើម្បីដណ្តើមកាន់កាប់ទីតាំងចុងក្រោយរបស់លោកកាដាហ្វី៕
(xinhua)
ដោយៈសំអាត