កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១១ នៅចំណុចសិប្បកម្មផលិត
ទឹកសុទ្ធ យីហោ ប៉ៃលិន ស្ថិតក្នុងក្រុមទី១៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានកើតឡើងការប្លន់ និងសម្លាប់យ៉ាងសាហាវឃោឃៅ បណ្តាឲ្យម្តាយនិងកូនស្រីម្នាក់
ស្លាប់ ហើយកូនស្រីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។
ពួកឃាតករដែលបានសំលាប់ថៅកែទឹកសុទ្ធនៅខេត្តសៀមរាប
ពេលនេះត្រូវបានចាប់ខ្លូនហើយ
តាមប្រភពរបស់ប៉ូលិសបានឲ្យដឹងថា ថា ស្ដ្រីរងគ្រោះឈ្មោះ ថៃ លីហួរ អាយុ៤៦ឆ្នាំ ជាថៅកែសិប្បកម្មផលិតទឹកសុទ្ធ និងកូនស្រី ឈ្មោះ អ៊ឹង អ៊ីឈីវ អាយុ២០ឆ្នាំ ជានិស្សិត
បៀលប្រាយឆ្នាំទី៣ ត្រូវក្រុមចោរប្លន់អារក និងវាយជាច្រើនដំបង ស្លាប់ភ្លាមៗ។តាមប្រភពប៉ូលិសក៏បានឲ្យដឹងទៀតថា អ៊ឹង អ៊ីឈីវ មុនពេលសម្លាប់ នាងត្រូវគេរំលោភ។
ចំណែកកូនស្រីម្នាក់ទៀត ឈ្មោះ អ៊ឹង អ៊ីលង់ អាយុ១៥ឆ្នាំ រងរបួសធ្ងន់ ហើយពេលនេះ
កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។
សមត្ថកិច្ចខេត្តសៀមរាបក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាកម្មករចំនួន ៦នាក់ មានស្រី
៥នាក់ នៅក្នុងសិប្បកម្មផលិតទឹកសុទ្ធ ដើម្បីសួរនាំ ។ សមត្ថកិច្ចបាន រកឃើញ វត្ថុតាង មាន
កាំបិតកាចែត ១ និងដំបង ២ នៅកន្លែងកើតហេតុ។
រូបថតនារីរងគ្រោះ កូនថៅកែទឹកសុទ្ធដែលត្រូវបានសំលាប់ដោយអាករ
រូបនេះ សង្សាររបស់នាងបានបង្ហោះឡើងនៅក្នុងគេហទំព័រ fb
ក្រុមចោរប្លន់ ដែលជាកម្មករក្នុងសិប្បកម្មផលិតទឹកសុទ្ធ ៦នាក់ ផ្សេងទៀត ក្រោយពីធ្វើ
សកម្មភាពហើយ យករថយន្តមួយគ្រឿងម៉ាក តូយូតា កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាក ភ្នំពេញ
2m-5499 ជិះគេចខ្លួន មកខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបាន
២នាក់ ដែលគេដឹងថាជាកម្មករផលិត ទឹកសុទ្ធរបស់ជនរងគ្រោះ ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នា ៦នាក់ ជិះរថយន្តកូរ៉ូឡាមួយគ្រឿង
បានធ្វើសកម្មភាពប្លន់នៅខេត្តសៀមរាប រួចគេចខ្លួនមកតាមច្រកផ្លូវចូលទឹកដីខេត្តបាត់ដំបង ស្រុកសង្កែ ក៏ត្រូវសមត្ថកិច្ចចម្រុះពួនស្ទាក់ចាប់ ហើយក៏មានការផ្ទុះអាវុធមួយប្រាវ ចាប់បាន
ចោរ ២នាក់ ក្នុងនោះមានរបួសម្នាក់ និង ៤ នាក់ទៀតគេចខ្លួនបាត់ចូលព្រៃបាត់ ។
លោក ជេត វណ្ណី ស្នងការងទទួលបន្ទុកការិយាល័យនគរបាលយុត្តិធម៍ខេត្តបាត់ដំបង បាន
ឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់ មានម្នាក់បានរងរបួសធ្ងន់ ក្នុងនោះប៉ូលិសខេត្តបង្ក្រាបចាប់
បាន ៥នាក់ ហើយកម្លាំងអាវុធហត្ថខេត្ត ចាប់បានម្នាក់។
លោក ជេត វណ្ណី បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង ៦នាក់នេះ ក្រោយពីសាកសួរជាបឋម នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្ត
សៀមរាប នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១១ នេះវិញ។ លោកនិយាយថា លទ្ធផលនេះ គឺដោយ
មានកិច្ចសហការគ្នាទាំងសមត្ថកិច្ចចម្រុះ ប៉ូលិស ប៉េអឹមខេត្តបាត់ដំបង និងប្រជាពលរដ្ឋនៅ
មូលដ្ឋាន ភូមិ-ឃុំកំពង់ព្រះ ស្រុកសង្កែ ក្រោយពីជនល្មើសទាំង ៦នាក់ ធ្វើសកម្មភាពប្លន់
រំលោភអារកសម្លាប់ថៅកែរបស់ខ្លួន។
ប្រភព៖ ប៉ូលិស
ដោយ៖ ណាវី