CamNews

អតិតនាយករដ្ឋមន្ត្រីថៃ បាត់បង់អំណាច តែទ្រព្យកើន

ការស្រាវជ្រាវថ្មីៗនេះដែលត្រូវបានប្រកាសដោយទស្សនាវដ្ដី Forbes បានឱ្យដឹងថាទ្រព្យ
សម្បតិ្ដរបស់អតិតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានធ្វើរដ្ឋប្រហារទំលាក់ពីតំណែងលោក
Thaksin Shinawatra បានកើនឡើង ៥៣% ក្នុងឆ្នាំកន្លង ដោយទឹកប្រាក់សរុបរបស់
បុរសនេះកើនឡើងដល់ ៦០០ លានដុល្លារ។

អតិតនាយករដ្ឋមន្ត្រីថៃ និងលោកស្រី Ying Luck Shinawatra

ទោះបីជាត្រូវនិរទេសខ្លួននៅក្រៅប្រទេសក៏ដោយ តែអតិតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ត្រូវបានគេដឹងថា ទ្រព្យរបស់គាត់មានការកើនឡើងកាន់តែច្រើនដោយសារ តម្លៃភាគហ៊ុននៃក្រុមហ៊ុនអចលនទ្រព្យ SC Asset ដែលកាន់កាប់ដោយគ្រួសាររបស់គាត់
បានកើនឡើងពីរដងក្នុងឆ្នាំកន្លងទៅ។

បន្ទាប់ពីប្អូនស្រីរបស់លោក Thaksin គឺលោកស្រី Ying Luck Sinawatra បានក្លាយជានាយក
រដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃកាលពីប៉ុន្មានខែកន្លងមក ក្រសួងហិរញ្ញវត្ថុនៃប្រទេសនេះបានប្រ
កាសថានឹងមិនធ្វើការដោះស្រាយបញ្ហាទឹកប្រាក់ ៤០ លានដុល្លាររបស់ក្រុមគ្រួសារលោក
Thaksin ដែលកំពុងត្រូវបានរដ្ឋាភិបាលបិទគណនី នោះទេ។ ដូច្នេះ ទស្សនាវដ្ដី Forbes ប្រាកដជាមិនបានបូករួមទាំងទឹកប្រាក់នេះចូលទៅក្នុងទ្រព្យសម្បត្តិសរុបរបស់គ្រួសារលោក
Thaksin ។

ទស្សនាវដ្ដី Forbes បានប្រកាសឱ្យដឹងថា បច្ចុប្បន្ន ជាមួយនឹងទឹកប្រាក់ ៦០០ លានដុល្លារ បានធ្វើឱ្យរបស់គ្រួសារអតិតនាយករដ្ឋមន្ត្រីថៃ ស្ថិតនៅលំដាប់លេខរៀងទី ១៩ ក្នុងបញ្ជីអ្នក
មានបំផុតនៅប្រទេសថៃ។

លោក Dhanin Chearavanont អ្នកមានបំផុតនៅថៃ

បញ្ជីចំណាត់ថ្នាក់ខាងលើបានឱ្យដឹងផងដែរថា អ្នកដែលមានទ្រព្យច្រើនបំផុតនៅប្រទេស
ថៃ គឺលោក Dhanin Chearavanont ម្ចាស់ក្រុមហ៊ុនកសិកម្ម Charoen Pokphand Group ជា
មួយទឹកប្រាក់ ៧,៤ ពាន់លានដុល្លារ។ អ្នកមានលំដាប់លេខ២គឺលោក Chaleo Yoovidhya ម្ចាស់ភាគហ៊ុនមួយនៃក្រុមហ៊ុនភេសជ្ជៈ Red Bull ដែលមានទឹកប្រាក់ ៥ ពាន់លានដុល្លារ។
រីឯអ្នកមានម្នាក់ទៀតដែលត្រូវបានគេហៅថា ស្ដេច វិស្គី របស់ ថៃ ជាប់ចំណាត់ថ្នាក់លេខ
៣ជាមួយនឹងទ្រព្យ ៤,៨ ពាន់លានដុល្លារអាមេរិក។

ក្រោយពីព្រឹតិការណ៍ដ៏អាក្រក់ដែលបានកើតឡើងកាលពីឆ្នាំមុន បច្ចុប្បន្ន ស្ថានភាពនយោ
បាយនៅប្រទេសថៃ កំពុងមានស្ថេរភាពឡើងវិញ។ ដោយសារហេតុនេះ ទីផ្សារភាគហ៊ុន
និងសេដ្ឋកិច្ចនិយាយរួមបានចាប់ផ្ដើមមានសញ្ញារីកចម្រើន។ ផ្សាភាគហ៊ុន SET 50 បាន
កើតឡើង ២១% ក្នុងរយៈពេល ១ ឆ្នាំកន្លង។ តម្លៃប្រាក់បាតថៃក៏កើនឡើង ៦,១% បើធៀប
នឹងដុល្លារអាមេរិក។

លោក Chaleo Yoovidhya សេដ្ឋីទីពីរនៅថៃ

ស្ថេរភាពផ្នែកនយោបាយនៅប្រទេសថៃបានជួយឱ្យ ក្រុមអ្នកមាននៅប្រទេសនេះ កាន់តែ
មានឡើងជាលំដាប់។ ទ្រព្យសម្បត្តិសរុបរបស់អ្នកកមានចំនួន ៤០ នាក់ប្រចាំរបស់ប្រទេស
ថៃបានកើនឡើង ២៥% ក្នុងឆ្នាំកន្លងទៅ គឺកើនឡើង ៤៥ ពាន់លានដុល្លារ។ ជាមួយគ្នា
នេះដែរ លោក Prasert Prasarttong-Osoth ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways ក៏ទទួលបានប្រយោជន៍ច្រើនផងដែរពីស្ថេរភាពនយោបាយ និងការរីកចម្រើននៃសេដ្ឋកិច្ច ទឹកប្រាក់របស់គាត់បានឡើងដល់ទៅ ១៣៨ % កាលពីឆ្នាំកន្លងទៅ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Forb

Tags: yingluckthaiinternational newsrichthai landricherrichestthaksinshinawatrasc assetdhanin chearavanontcharoen pokphand groupchaleo yoovidhya