CamNews

បើករថយន្តបុកគេស្លាប់ បន្លំធ្វើជាឆ្កួត ក្រែងបានរួចខ្លួន ចៃដន្យជាប់ដដែល!

រូបភាពខាងលើនេះលោកអ្នកបានឃើញស្រាប់ថាជារូបភាពមនុស្សម្នាក់ស្រាតននលដេកនៅនឹង
ថ្នល់មុខរថយន្តសង្រ្គោះមួយ។ ការពិតទៅហេតុការណ៍ពិតប្រាកដដែលបានកើតឡើងគឺមនុស្ស
ស្រីម្នាកដែលស្រាតដេកនៅនឹងមុខរថយន្តសង្រ្គោះនោះឈ្មោះ Zhang Yan។

កាលពីប៉ុន្មានសប្ដាហ៍មុននេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅ
ខែត្រ Shandong ប្រទេសចិនដែលរថយន្តបានបើកបោលសំដៅទៅបុកម្ដាយកូន ២ នាក់ដែល
កំពុងតែជិះកង់នៅតាមផ្លូវ។ Wang Yiting ក្មេងស្រីអាយុ ៤ ឆ្នាំដែលបានជិះកង់ជាមួយនឹងម្ដាយ
ដែលជាអ្នកឌុប បានជាប់នៅខាងក្រោមរថយន្តដែលបើកមកបំបុកម្ដាយកូនទាំង ២ ហើយរថយន្ត
នោះត្រូវបានបើកបរដោយឈ្មោះ Zhang Yan ជាគ្រូបង្រៀននៅសាលកវិទ្យាល័យប្រចាំខែត្រ
Shandong ហេតុការណ៍ដ៏សែនតក់ស្លុតនេះត្រូវបានគេថតជាប់ក្នុងវីដេអូដែលទទួលបានការចូល
មើលក្នុង Internet ដល់ទៅជាង ៣ លានដងក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ នៅកន្លែងកើត
ហេតុមានក្រុមប៉ូលីសក៏ដូចជាមនុស្សម្នាបាននាំគ្នាជួយទាញយកក្មេងស្រីចេញពីក្រិមរថយន្តដើម្បី
បញ្ជូនតាមរថយន្តសង្រ្គោះទៅកាន់មន្ទីរពេទ្យស្រាប់តែគេសង្កេតឃើញ Zhang Yan ដែលជាអ្នក
បើករថយន្តបង្ករហេតុបានស្រាតសម្លៀកបំពាក់ហើយដេកពាំងរថយន្តសង្រ្គោះមិនអោយចាកចេញ
តែយ៉ាងណាៗ ខាងប៉ូលីសបានជួយចាប់នារីម្នាក់នេះចេញដើម្បីអោយងាយស្រួលក្នុងការធ្វើការ។
ទោះបីជាខិតខំក្នុងការជួយសង្រ្គោះយ៉ាងណាក្ដីក៏ក្មេងស្រីអាយុ ៤ ឆ្នាំដែលបានជួបគ្រោះថ្នាក់ជា
មួយនឹងម្ដាយបានស្លាប់ នៅពេលដែលគេបញ្ជូននាងទៅដល់មន្ទីរពេទ្យ។ ចំណែកឯនាង Wang Yanli
ដែលជាម្ដាយរបស់ក្មេងស្រីរងគ្រោះគឺបានរួចផុតជីវិតប៉ុន្តែកំពុងតែឋិតក្នុងសភាពភ្លឹកមិនទានបាន
ដឹងខ្លួននៅឡើយ។

តាមរបាយការណ៍របស់ប៉ូលីសបានអោយដឹងថា Zhang Yan ដែលជាអ្នកបង្ករហេតុជាគ្រូសាកល
វិទ្យាល័យផ្នែកចិត្តសាស្រ្តហើយកត្តាដែលនាំអោយគេ ស្រាតសម្លៀកបំពាក់ទៅដេកនៅនឹងមុខរថ
យន្តសង្រ្គោះព្រោះតែចង់បន្លំធ្វើជាឆ្កួតដើម្បីអោយខ្លួនបានរួចទោស (ព្រោះច្បាប់មិនដាក់ទោសលើ
មនុស្សឆ្កួតឡើយ) តែជាអកុសលនាងត្រូវបានគេរកឃើញថាមិនមានរោគវិកលចារិតនោះឡើយ
ដូចនេះនាងត្រូវតែទទួលទោសលើករណីបើកបរបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕

ដោយ៖ នីតា
ប្រភពពី៖ beijingshots 


Tags: accident fatality china