CamNews

រថយន្ត 

Tanom Invader TC-3 ប្រើប្រាស់ម៉ាស៊ីន Suzuki Hayabusa

ម៉ូដែល រថយន្ដកង់បី Tanom Invader TC-3 ប្រើប្រាស់ម៉ាស៊ីន Suzuki Hayabusa
១.៣៤០ cc ជាមួយនឹងកម្លាំង ១៩៤ សេះ ត្រូវបានលក់ក្នុងតម្លៃ ៤៥.០០០ ដុល្លារ
នៅ អាមេរិក ។




Tanom Invader TC-3 - រថយន្ដកង់បីប្រើប្រាស់ម៉ាស៊ីន Suzuki Hayabusa


Invader TC-3 ត្រូវបានរចនាកន្លែងអង្គុយទន្ទឹមគ្នាសម្រាប់មនុស្សពីរនាក់ រថយន្ដនេះប្រើ
គ្រោងឆ្អឹងដែលធ្វើពីដែកថែបបំពង់ និងស្រោបដោយជ័រពិសេស។ Tanom Invader TC-3
មានទំងន់ប្រមាណជា ៤៧២ គីឡូក្រាម។

ដោយប្រើប្រាស់ ម៉ាស៊ីន Suzuki Hayabusa រថយន្ដ TC-3 នឹងមានកម្លាំងដល់ទៅ ១៩៤
សេះ ដែលអាចបង្កើនល្បឿនចាប់ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣,៩២
វិនាទី និងមានល្បឿនលឿនបំផុតគឺ ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

TC-3 ប្រើប្រាស់ប្រព័ន្ធបន្ថយរំញ័រសម្រាប់រថយន្ដប្រណាំង។ ប្រព័ន្ធបន្ថយរំញ័រខាងក្រោយ
ត្រូវបានគេប្រើ monoshock ប្រភេទទោល ដែលធ្វើពីអាលុយមីញូម តាមច្បាប់ដើមរបស់
Hayabusa បំពាក់នៅលើឆ្អឹងទ្ររថយ ជាមួយនឹងបីកំរិតឱ្យជ្រើសរើស (ល្បឿនលឿន ស្ដង់
ដា និងផ្លូវសើម) ដែលអាចតម្រូវទៅតាមស្ថានភាពផ្លូវដែលរថយន្ដកំពុងបរលើ។

Tanom Invader TC-3 នឹងត្រូវបានលក់ចាប់ពីដើមឆ្នាំ ២០១២ ខាងមុខ។




ដោយ ៖ សូរីយ៉ា
ប្រភព ៖ Faster&Faster

Tags: carbustanom invader tc-3suzuki hayabusamachineinvader tc-3car 2012