ដំណើរការនៃការបាញ់កាំជ្រួចនាំយានអាវកាស ឬផ្កាយរណប់ឡើងទៅលើអាវកាសត្រូវ
បានគេធ្វើឡើងដោយប្រុសប្រយ័ត្នជាទីបំផុត។ ការខ្វះចង្លោះប្រការណាមួយនឹងធ្វើឱ្យ
ដំណើរការត្រូវបរាជ័យទាំងស្រុង ដូច្នេះក្រុមអ្នកវិទ្យាសាស្ដតែងធ្វើការដោយការទទួល
ខុសត្រូវបំផុត ព្រមទាំងត្រៀមខ្លួនជានិច្ចដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើតមាន
ឡើងដោយយថាហេតុ។
ខាងក្រោមនេះ គឺជារូបភាពដែលបង្ហាញអំពីដំណើរការនៃការបាញ់បង្ហោះកាំជ្រួចអាវកាស
Soyuz-2,1b ដែលនាំយកផ្កាយរណប់គមនាគមន៍ពហុមុខងារ �Glonass-M� របស់ រូស្ស៊ី នៅ
មូលដ្ឋាន Plesetsk ក្នុង Arkhangelsk ភាគខាងជើងក្រុង មូស្គូ ប្រមាណជា ៨០ គីឡូម៉ែត្រ ។
ការបាញ់បង្ហោះកាំជ្រួចនេះត្រូវបានធ្វើឡើងដោយកងកម្លាំងកាំជ្រួចអាវកាស រស្ស៊ី ។
អគារដំឡើងកាំជ្រួចជាមួយផ្កាយរណប់នៅមូលដ្ឋាន Plesetsk
ប្រភេទកាំជ្រួចរុញច្រានដែលស្ថិតក្នុងសេរី Soyuz ចាប់ពីកំណែ Soyuz-2
ឡើងទៅសុទ្ធតែអាចត្រូវបានបាញ់បង្ហោះពីគ្រោងដែកនេះ។
កាំជ្រួចត្រូវបានភ្ញាប់ទៅនឹងគ្រោងដែក ត្រៀមដើម្បីបាញ់បង្ហាញទៅក្នុង
អាវកាស។
ឧបករណ៍បូម oxygen និងឧស្មានផ្សេងទៀតត្រៀមដើម្បីបញ្ចូលថាមពល
ដល់កាំជ្រួច។
មន្ទីរត្រួតពិនិត្យត្រូវបានសាងសង់នៅក្បែរកន្លែងបាញ់កាំជ្រួច។
ក្បាលរបស់កាំជ្រួចគឺជាកន្លែងដាក់ផ្កាយរណប់ និងឧបករណ៍គមនាគមន៍ដទៃ។
បញ្ជាសម្រាប់ការបាញ់បង្ហោះកាំជ្រួចត្រូវបានក្រុមមេដឹងនាំធ្វើឡើង
មួយថ្ងៃមុនការបាញ់។
ត្រៀមរួចជាស្រេចដើម្បីបាញ់បង្ហោះ។
កងកន្លាំងពន្លុតអគ្គិភ័យ និងកងទ័ពបានត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយ
រាល់បញ្ហាដែលអាចនឹងកើតមាន។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ narod