កងទ័ពអង់គ្លេសអាចនឹងដាក់ពង្រាយប្រព័ន្ធកាំជ្រួច Rapier យ៉ាងហោច ៦កន្លែង នៅក្នុងក្រុងឡុង
ដើម្បីពង្រឹងការការពារសន្ដិសុខនៅ អូឡាំពិក ២០១២ ដែលនឹងប្រព្រឹតទៅនៅពេលខាងមុខ។
ប្រព័ន្ធកាំជ្រួចរយៈចម្ងាយជិត Rapier គ្រោងនឹងត្រូវបានដាក់នៅតាមទីតាំងចំនួន ៦ នៅជុំវិញរាជ
ធានី London ដើម្បីជាខ្សែក្រវាត់ការពារដ៏មានប្រសិទ្ធិភាព។ ទោះជាយ៉ាងណាក៏ដោយ គម្រោង
នេះត្រូវបានជំទាស់ពីប្រជាជន ដោយសារតែមានការភ័យខ្លាច ព្រោះពួកគេយល់ថា ការពង្រាយ
កាំជ្រួចនឹងធ្វើអោយក្រុមភេរវករចាប់អារម្មណ៍ ហើយវាក៏នឹងអាចក្លាយជាគោលដៅនៃការវាយ
ប្រហារ។
រូបភាពខាងក្រោមនេះបង្ហាញពីអាវុធ និងទីតាំងប្រព័ន្ធកាំជ្រួចដែលនឹងត្រូវបានប្រើប្រាស់ និងដាក់
ពង្រាយដើម្បីការពារអូឡាំពិក ២០១២ ក្នុងនោះមានការចូលរួមការពារពីយន្ដហោះចម្បាំងនានា
ឧទ្ធម្ភាគចក្រវាយប្រហារពីលើអាកាស និងកាំជ្រួចជាច្រើនប្រភេទ។ល។
កាំជ្រួចរយៈចម្ងាយជិត Rapier នឹងត្រូវប្រើប្រាស់ដើម្បីការពារអូឡាំពិក ២០១២
ទីតាំងពង្រាយកាំជ្រួច
ឧទ្ធម្ភាគចក្រ Chinook ការពារ ហោះហើរលើទីលានពហុកីឡាដ្ឋាននៅក្រុងឡុង
រូបភាពនេះបង្ហាញពីខ្សែក្រវាត់របស់ប្រព័ន្ធការពារដែនអាកាសជុំវិញ អូឡាំពិច ២០១២ ក្នុងនោះ
មានការចូលរួមពីយន្ដហោះចម្បាំងផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE