កូរ៉េខាងជើងបានចាប់ផ្ដើមបញ្ចូលប្រេងឥន្ធនៈទៅក្នុងកាំជ្រួចនាំផ្កាយរណប់ ដែលត្រូវបាន
ប្រទេសលោកខាងលិចយល់ថា ជាការសាកល្បងកាំជ្រួច។
AFP ដកស្រង់សំដីមន្ដ្រីកូរ៉េខាងជើងបានអោយដឹងថា កូរ៉េខាងជើងបានចាប់ផ្ដើមចាក់ប្រេង
ឥន្ធនៈចូលកាំជ្រួចបាញ់បង្ហោះផ្កាយរណប់។
តាមគម្រោង ការបាញ់បង្ហោះកាំជ្រួចនេះជិតនឹងត្រូវបានធ្វើឡើង។ យោងតាមប្រភពព៍ត៌មាន
ពី Seoul របស់ទំព័រ Tokyo Shimbun បានរាយការណ៍ថា ក្រុង Pyongyang អាចនឹងបាញ់
បង្ហោះកាំជ្រួចនេះក្នុងថ្ងៃទី ១២ ឬ ១២ ខែមេសាខាងមុខ។
កាសែតរបស់ជប៉ុនបានសរសេរថា កូរ៉េខាងជើងបានចាប់ផ្ដើមបញ្ចូលសារធាតុឥន្ធនៈចូលទៅ
កាំជ្រួចផ្លោត Unha-3 របស់ខ្លួនដើម្បីត្រៀមបាញ់បង្ហាញនៅពេលដ៏ខ្លីខាងមុខ។
ទំព័រ Tokyo Shimbun ក៏បានរាយការណ៍ថា ក្រុង Pyongyang បាននាំយកកាំជ្រួចទៅ
កាន់កន្លែងបាញ់បង្ហោះ Tongchang-ri នៅភាគខាងលិចនៃប្រទេស៕