កាលពីថ្ងៃទី ១៦ឧសភា អតីតប្រធានាធិបតិបារាំង លោក Sarkozy បានរត់ហាត់ប្រាណនៅឯឧទ្យាន
មួយរួមជាមួយនឹងក្រុមអង្គរក្ស បន្ទាប់ពីគាត់បានក្លាយជា "ប្រជាពលរដ្ឋសាមញ្ញ"។
កាលពីមុននេះ លោក Sarkozy ធ្លាប់បានប្រកាសថា ប្រសិនមិនបានធ្វើជាកំពូលអ្នកដឹកនាំប្រទេស
បារាំង លោកនឹងចំណាយពេលវេលាច្រើនដើម្បីថែទាំគ្រួសារ។ ទំព័រ France24 បានបញ្ចេញមតិថា
៖ "បំណងរបស់លោក Sarkozy បានក្លាយជាការពិត"។
ពិធីផ្ទេរតំណែងរវាងលោក Sarkozy និងប្រធានាធិបតិថ្មី លោក Hollande ត្រូវបានធ្វើឡើងនៅប៉ារីស
និងបានបញ្ជប់នៅវេលាថ្ងៃត្រង់ ថ្ងៃទី ១៥ឧសភា(ម៉ោងក្នុងស្រុក)។ ក្រោយពីពិធីដ៏សាមញ្ញ(ពុំមានមេ
ដឹកនាំប្រទេសផ្សេងចូលរួម) លោក Sarkozy និងភរិយា គឺលោកស្រី Carla Bruni បានដឹកដៃគ្នាចាក
ចេញពីវិមាន Elysee ។
ក្នុងដំណើរចាកចេញមកកាន់រថយន្ដរបស់ខ្លួន លោក Sarkozy តែងញញឹមជាប់ជានិច្ចនៅចំពោះមុខ
កាមេរ៉ារបស់អ្នកសារព័ត៌មាន។ លោក Sarkozy មិនបានបង្ហាញទឹកមុខស្រពោនដោយសារតែការ
ចាញ់ឆ្នោតនោះទេ។
នៅខាងក្រៅវិមាន Elysee អ្នកគាំទ្រអតីតប្រធានាធិបតិបារាំងរូបនេះ បានលើកបដាដែលសរសេរ
ថា "អគុណលោក Sarkozy"។ ទន្ទឹមនឹងនេះក៏មានកាសែតមួយចំនួនរបស់បារាំងបានហៅការចាក
ចេញនេះថា ជា "ការបញ្ចប់រយៈពេល ៥ឆ្នាំនៃការកាន់អំណាចដែលមានភាពចម្រូងចម្រាស់"។
ក្នុងដំណើរវិលត្រឡប់មកកាន់គេហដ្ឋានរបស់ខ្លួននៅខណ្ឌ ១៦ ក្នុងក្រុងបារីស លោក Sarkozy ត្រូវ
បានអមដំណើរដោយម៉ូតូនគរបាលចំនួនពីរគ្រឿង នៅពេលមានស្ដុបភ្លើងក្រហម ក្បួនរថយន្ដនេះ
ក៏ឈប់ដូចគេដូចឯង នេះគឺជាសញ្ញាមួយនៃការវិលត្រឡប់មកជាពលរដ្ឋសាមញ្ញរបស់អតីតប្រធានា
ធិបតិបារាំង លោក Sarkozy។
នៅវេលាម៉ោង ១៥(ម៉ោងនៅបារីស) ថ្ងៃទី ១៥ ឧសភា អតីតប្រធានាធិបតិរូបនេះបានចាប់ផ្ដើមរស់
នៅដូចប្រជាជនសាមញ្ញ ជាមួយនឹងការរត់ហាត់ប្រាណនៅឯឧទ្យាន Bois de Boulogne។ បើទោះ
ជាមេឃភ្លៀង ប៉ុន្ដែលោកនៅតែរត់បានមួយជុំស្រះទឹកក្នុងឧទ្យាននេះ។
ចំពោះគម្រោងនាពេលអនាគត គេនៅមិនទាន់ដឹងថា លោក Sarkozy នឹងធ្វើអ្វីនោះទេ ប៉ុន្ដែពេល
នេះ លោកបានចាប់ផ្ដើមជីវិតសាមញ្ញេរបស់ខ្លួន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ france24