ជាធម្មតាម៉ូតូដែលយកទៅកែច្នៃសណ្តោងរ៉ឺម៉ក់ គែតែងហៅថាម៉ូតូកង់បី ហើយបើកង់មាន
ប៉ុន្មាន គឺយើងជិះលើផ្លូវដោយប្រើកង់ទាំងអស់ដែលមាន។
ប៉ុន្តែកាលពីពេលថ្មីៗ មានវីដេអូមួយបានបង្ហោះនៅលើអ៊ីនធឺណេត ដែលនិយាយអំពីការបើកបរ
ម៉ូតូកង់បីដឹកឥវ៉ាន់នៅលើដងផ្លូវមួយ។ អ្វីដែលចង់និយាយនៅទីនេះ គឺបុរសអ្នកបើកបរនោះទំនងជា
គាត់ថាំរិះមិនចង់ឲ្យសឹកកង់ទាំងអស់នៃរ៉ឺម៉ក់ម៉ូតូរបស់គាត់ហើយមើលទៅ បានជាគាត់បើរកបរដោយ
ប្រើកង់តែពីរទេ ដោយទុកកង់មួយទៀតនៃរ៉ឺម៉ក់មិនឲ្យកកិតជាមួយនឹងផ្លូវឡើយ។
ម៉ូតូកង់បី បើកតែកង់ពីរលើដងផ្លូវ
វីដេអូនេះត្រូវបានគេថតបាននៅលើដងផ្លូវលើស្ពាន Vinh Tuy ទីក្រុងហាណូយ ប្រទេសវៀតណាម។
សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា !
វីដេអូម៉ូតូកង់បី បើកបរតែកង់ពីរនៅលើដងផ្លូវ
ដោយ៖ សិលា
ប្រភព៖ youtube