ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី ៣១ ខែសីហា ឆ្នាំ ២០១៥បានឲ្យដឹងថា ប៉ូលីសចិនបានរឹបអូស សត្វអណ្តើក និងកន្ធាយចំនួយ ៦២០ក្បាល ពីការជួយដូរខុសច្បាប់របស់ជនជាតិវៀតណាម។
ប៉ូលីសបានផ្លុំកញ្ចែ នៅពេលដែលពួកគេបានប្រទះឃើញ រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿង នៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។
ជាមួយគ្នានេះដែរ ប៉ូលីសបានរកឃើញ កេះចំនួន ១៥ នៅលើរថយន្តមួយគ្រឿងនោះ ដែលបានផ្ទុកទៅដោយ សត្វជិតផុតពួជ រួមមានសត្វអណ្តើក និង សត្វកន្ធាយ ដោយពួកវា ត្រូវបានគេនាំយកទៅលក់នៅក្នុងទីផ្សារខុសច្បាប់។
ដោយឡែក ក្រុមប៉ូលីសក៏បានធ្វើការបញ្ជូនសត្វទាំងអស់នោះទៅឲ្យក្រុមអាជ្ញាធរអភិរក្ស សត្វព្រៃ ដើម្បីធ្វើការចាត់ចែង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល