CamNews

ព័ត៌មានអន្តរជាតិ 

វៀតណាមប្រកាស មានករណី ជំងឺផ្តាសាយបក្សី H1N1 ឆ្លងមកមនុស្ស

ហាណូយ៖ អាជ្ញាធរវៀតណាម បានប្រកាសឲ្យដឹង ជាលើកដំបូងនូវករណីជំងឺ គ្រុនផ្តាសាយ បក្សីប្រភេទ H1N1 ឆ្លងពីសត្វមកដល់មនុស្ស នៅក្នុងឆ្នាំ ២០១៥។ នេះបើតាមការអះអាងពី អគ្គនាយករដ្ឋាននៃ វេជ្ជសាស្ត្របង្កាជំងឺឆ្លង របស់ក្រសួងសុខាភិបាល (GDPM) នៅក្នុង រដ្ឋធានី ហាណូយ នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០១៥។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយតាម របាយការណ៍ ពីនាយករដ្ឋានខាងលើនេះ ទៀតថា តាមការតាមដានពីថ្ងៃទី ១៤ ដល់ ២១ ខែមីនា កន្លងទៅនេះ គេបានរកឃើញអ្នក ជំងឺ ប្រមាណជា ៣៣នាក់ ដែលពួកគេទាំងនោះ ជាសិស្សសាលាបឋមសិក្សា នៅក្នុងខេត្ត ឡាមដុង ភាគកណ្តាលប្រទេស ចម្ងាយ ១.០៥០ គីឡូម៉ែត្រពីទីក្រុងហាណូយ ។

GDPM អះអាងថា ក្រោយពីការពិនិត្យរោគលើកុមារទាំងនោះ ទើបដឹងថា មានម្នាក់កំពុង ទទួលរងគ្រោះដោយសារជំងឺផ្តាសាយបក្សី ដែលបង្ហាញវត្តមាន នៅវៀតណាម ជាលើកដំបូង កាលពីឆ្នាំ ២០០៩។ ក្មេងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងអាការៈ ក្តៅខ្លួន, ក្អក, និង កណ្តាសជាញឹកញាប់។

ទោះបីជាបែបនេះក្តី កុមារទាំង ៣៣នាក់នោះ មិនទាន់ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ ឬ ក៏ទៅរៀនវិញនៅឡើយទេ ព្រោះក្រុមគ្រូពេទ្យរង់ចាំ ពិនិត្យមើលអាការៈរោគ បន្តទៀត ៕


ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Vietnam Asia Asean Hanoi